ញ៉ែម សុគន្ធ ដែលជាតារាសម្តែងល្បីឈ្មោះ និងជាពិធីការប៉ុស្តិ៍ហង្សមាស នោះ ស្រាប់តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ ចេញមុខវាយប្រហារយ៉ាងស្ពឹកមុខថា តាមពិត តារារូបសង្ហានេះ ជាមនុស្សស៊ីម2 ស៊ីទាំងស្រី ទាំងប្រុស មិនរើសមុខឡើយ បើទោះជារូបគេមានគូដណ្តឹងទៅហើយក្តី។
គណនីយហ្វេសប៊ុកម្នាក់ដែលដាក់ឈ្មោះថា Sam Nang បានសរសេររិះគន់ និងវាយប្រហារញ៉ែម សុគន្ធ ធ្ងន់ៗសឹងតែមិនអាចងើបមុខបានឡើយ ដោយសង្កត់ធ្ងន់ៗថា “ម្ចាស់គណនីហ្វេសប៊ុកឈ្មោះសំណាង សូមបកស្រាយរឿងពិតខ្លះស្តីពីតារាសម្តែងលោកញ៉ែម សុគន្ធ វាគួរឱ្យសង្វេគណាស់ អាណិតណាស់ និងអាម៉ាស់ជាទីបំផុត ដែលតារារូបនេះធ្វើឱ្យសង្គមសិល្បៈ អាប់ឱននិងធ្វើឱ្យជីវិតមនុស្សម្នាក់ ត្រូវរងនូវភាពអយុត្តិធម៌ ព្រមទាំងនារីម្នាក់ជាគូដណ្តឹងរបស់លោកញ៉ែម សុគន្ធ នឹងត្រូវអាម៉ាស់នាថ្ងៃអនាគត ជាពិសេសញ៉ែម សុគន្ធ មុខក្រាស់មិនចេះខ្មាស សូម្បីតែខ្ញុំ ម្ចាស់គណនីឈ្មោះសំណាង ក៏គាត់ស៊ីហើយ បោះបង់ខ្ញុំចោលដែរ។ ដូច្នេះខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ក្នុងថ្ងៃនេះថា ញ៉ែម សុគន្ធ ជាប្រភេទស៊ីទាំងប្រុស ស៊ីទាំងស្រី ឬហៅថា ខ្ទើយលាក់មុខ។ គាត់បានលេងជាមួយខ្ញុំតាំងពីគាត់នៅជិះឡានឆ្លាម ពណ៌ស្ករម៉្លេះ នៅក្រោយវត្តបទុម គឺលេងក្នុងឡានតែម្តង គាត់ស៊ីប្រុសមិនរើសមុខ ក្រោយមកក៏លេចឮរឿងអាស្រូវជាមួយក្មួយប្រុសគាត់ ដែលជាម្ចាស់គណនី ឈ្មោះសុវណ្ណរិទ្ធ តែខ្ញុំមិនដឹងថា សុវណ្ណរិទ្ធ មានចំណងស្នេហាជាមួយគាត់ ឬយ៉ាងណាទេ តែបែរជាគ្រួសាររបស់សុវណ្ណរិទ្ធ ថា គាត់ហ្នឹងបែកថ្នាំទៅវិញ ខ្ញុំសំណាង គិតថា សុវណ្ណរិទ្ធ មិនមែនបែកថ្នាំនិយាយផ្តេសផ្តាសនោះទេ តែតាមមើលគ្រាន់តែគ្រួសារគេចង់ទុកមុខឱ្យ និងលាក់បាំងធាតុពិតរបស់ញ៉ែម សុគន្ធ តែប៉ុណ្ណឹង តាមពិតគាត់ជាខ្ទើយលាក់មុខមែន ហើយបានលេងប្រដាប់ភេទខ្ញុំ ក្នុងឡានគាត់ជាច្រើនដងទៀតផង។ ដូច្នេះសូមបងប្អូនជ្រាបពីមុខមាត់ពិតតារារូបនេះ កុំឱ្យគាត់ដើរបំផ្លាញលើកិត្តិយសលើមនុស្សប្រុស និងស្រីដទៃផ្សេងទៀត។ និយាយទៅ បងប្រុសឈ្មោះសុវណ្ណរិទ្ធ ដែលជាម្ចាស់គណនីហ្វេសប៊ុក ធ្លាប់មានរឿងអាស្រូវជាមួយញ៉ែម សុគន្ធ នោះ មិនដឹងជាយ៉ាងម៉េចទេ ឥឡូវនេះហើយក៏បាត់ហ្វេសប៊ុកគាត់យូរហើយ ប្រហែលជាគាត់ត្រូវសាច់ញាតិបរិហាកេរ្តិ៍រឿងថា គាត់បែកថ្នាំ ក៏មិនដឹង តែបើសុវណ្ណរិទ្ធ ពិត ខ្ញុំសូមសរសើរគាត់វិញ ព្រោះគាត់ជាមនុស្សធម្មតាមួយរូប តែគាត់ចេះខ្មាសគេដល់ថ្នាក់បិទហ្វេសប៊ុក ឈប់លេង ចុះបែរជាញ៉ែម សុគន្ធ ជាតារាល្បីមួយរូបចុះ ម៉េចបានថោកទាប ខ្មាសគេអ៊ីចឹង ផ្តាំទៅលោកញ៉ែម សុគន្ធ កុំដើរទៅបំផ្លាញអនាគតក្មេងប្រុស និងនារីជាគូដណ្តឹងឱ្យខ្មាសគេអី”។
យ៉ាងណា អ្នកយកព័ត៌មានយើងមិនអាចទាក់ទងលោកញ៉ែម សុគន្ធ ឱ្យបំភ្លឺជុំវិញការចោទប្រកាន់របស់ម្ចាស់គណនីឈ្មោះ Sam Nang បានឡើយ ខណៈដែលនេះមិនមែនជាលើកទី1ឡើយ ដែលលោកសុគន្ធ ត្រូវបានគេវាយប្រហារថា លោកជាតារាស៊ីទាំងស្រីទាំងប្រុសនោះ។ ប៉ុន្តែ កាលពីថ្ងៃទី18 ខែមិថុនា ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យជាមួយនារីម្នាក់ ឈ្មោះងួន កែវមល្លិកា ដោយជោគជ័យគ្មានប្រុសណាទៅអុកឡុកនោះឡើយ៕