Monday, January 20, 2025
Homeសង្គម និងជីវិតម្តេចបងបោកចិត្តអូន! បានខ្លួន១០ដង ចង់ដោះដៃ

ម្តេចបងបោកចិត្តអូន! បានខ្លួន១០ដង ចង់ដោះដៃ

ខេត្តព្រះវិហារ ៖ យុវជនម្នាក់ បានលួងលោមប្រលោមស្នេហ៍យុវតីម្នាក់ អស់រយៈពេល៣ខែមកហើយ និងថែមទាំងបានល្បួងបង្កាត់ភ្លើង ស្នេហ៍ជាមួយគ្នាចំនួន៣លើក សរុបបានសម្រេចដល់ទៅ១០ដង លុះបានស្គាល់ប្រាណស្រីញយដង ស្រាប់តែខាងប្រុសបែកគំនិតចង់ដោះដៃ ធ្វើឱ្យ ខាងស្រីកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់អូសកប្រុសព្រានស៊ីឆ្អែតចង់ដោះដៃ យកមកចាត់ការតាមច្បាប់។

យុវជនកំហូចដែលទាក់ទងស្នេហ៍ រហូតស្គាល់ប្រាណខាងស្រីហើយ បែរជាចង់គេចកែដោះដៃមិនទទួលខុសត្រូវ ទីបំផុត ត្រូវខាងស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយតាមរកមុខនេះ មានឈ្មោះថា រ៉ាវី ហៅយ៉ា អាយុជាង២០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ចំណែកយុវតីរងគ្រោះ មានអាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ប្រណាក បាន ទទួលពាក្យបណ្តឹងពីយុវតីរងគ្រោះខាងលើ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះថា រ៉ាវី ហៅយ៉ា ថាបានទាក់ទងប្រលោមស្នេហ៍នាងរាប់ខែ មកហើយ និងថែមទាំងធ្លាប់បានខ្លួនប្រាណនាងរាប់ភ្លេចទៀត ស្រាប់តែចុងក្រោយ ប្រុសព្រានបែរជាមិនចង់ទទួលខុសត្រូវ ទើបនាងសម្រេចចិត្ត ប្តឹងសមត្ថកិច្ចជួយរកយុត្តិធម៌តែម្តង។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមកជនសង្ស័យ និងនាងធ្លាប់មានទំនាក់ទំនងស្រលាញ់គ្នា រយៈពេលប្រហែល៣ខែមកហើយ។ បន្ទាប់ពីទាក់ទងស្នេហានឹងគ្នាបានមួយរយៈ ជនសង្ស័យក៏បានលួងលោមនាងទៅរួមភេទ រហូតដល់បានសំរេច៣លើក ស្មើនឹង១០ដង ឯណោះ។

នារីរងគ្រោះ បានបន្ថែមថា កាលពីលើកទី១ (មិនចាំថ្ងៃខែ) ជនសង្ស័យបានល្បួងនាំនាងទៅរួមភេទបានសម្រេច២ដង ដោយមិនបានប្រើស្រោមអនាម័យនោះទេ។ លុះលើកទី២ (មិនចាំថ្ងៃខែ) ជនសង្ស័យបានល្បួងនាំនាងទៅរួមភេទបានសម្រេច២ដងទៀត ដោយមិនបានប្រើ ស្រោមអនាម័យដូចគ្នា។ បន្ទាប់មកលើកទី៣ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានល្បួងនាំនាងទៅរួមភេទបានសម្រេចដល់ទៅ៦ដងឯណោះ ក្នុងមួយយប់។ សរុបទាំង៣លើក ដែលជនសង្ស័យល្បួងនាំនាងទៅរួមភេទ គឺបានសម្រេចដល់ទៅ១០ដង៕

RELATED ARTICLES