Sunday, January 19, 2025
Homeសង្គម និងជីវិតគហើយថ្លង់ទៀត! បាត់ពីផ្ទះ១១ថ្ងៃ ឪម៉ែភ័យកាន់រូបថតតាមរក

គហើយថ្លង់ទៀត! បាត់ពីផ្ទះ១១ថ្ងៃ ឪម៉ែភ័យកាន់រូបថតតាមរក

ភ្នំពេញ ៖ បុរសពិការគថ្លង់ម្នាក់ នៅសុខៗបានបាត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ បណ្តាលឱ្យក្រុមគ្រួសារ ឪពុកម្តាយមានការព្រួយបារម្ភ កាន់រូបថតកូនប្រុសដើរតាមស្វែងរកគ្រប់ច្រកល្ហក ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល១១ថ្ងៃទៅហើយ នៅតែមិនទាន់ទទួលបាន ដំណឹងពីកូនប្រុសនេះសោះ។ បុរសដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល១១ថ្ងៃនេះ មានឈ្មោះឆេង ងួន អាយុ៣២ឆ្នាំ ជាមនុស្សពិការ (គថ្លង់) ហើយមានជំងឺប្រចាំកាយទៀត ។

បុរសរូបនេះ គឺជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ប្រុស៣ ស្រី១) មានឪពុកឈ្មោះធី ញីម អាយុ៥៧ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះទ្រី ញ៉ អាយុ៥៦ឆ្នាំ មុខរបរកសិករ និងមានលំនៅក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមប្រភពពីគ្រួសារជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ពួកគាត់បានបាត់កូនប្រុសម្នាក់នេះ អស់រយៈពេល១១ថ្ងៃកន្លងទៅហើយ ពោលគឺបាត់ខ្លួនតាំងពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដោយមិនដឹងថា គេចេញពីផ្ទះដោយខ្លួនឯង ឬមានអ្នកណានាំទៅនោះទេ។ លុះក្រោយពេលកូនប្រុសបាត់ខ្លួន ពួកគាត់ជាឪពុកម្តាយ បានដើរតាមស្វែងរកសព្វកន្លែងក្នុងភូមិ តែមិនឃើញសោះ ទើបធ្វើដំណើរចេញស្វែងរកតាំងពីស្រុកកំណើត រហូតដល់ក្រុងភ្នំពេញ នៅមិនឃើញទៀត ធ្វើឱ្យពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកូនប្រុសយ៉ាងខ្លាំង។ បន្ទាប់ពីតាមស្វែងរកកូនប្រុសអស់លទ្ធភាពហើយ ទើបនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ ប្តីប្រពន្ធខាងលើ បានកាន់រូបថតកូនប្រុស មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដើម្បីឱ្យជួយអន្តរាគមន៍តាមស្វែងរកកូនប្រុសរបស់គាត់ត្រឡប់មកផ្ទះវិញ៕

RELATED ARTICLES