Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិថៃឃុំជនសង្ស័យ បំផ្ទុះគ្រាប់បែក ១៥នាក់នៅ ទីបញ្ជាការយោធា

ថៃឃុំជនសង្ស័យ បំផ្ទុះគ្រាប់បែក ១៥នាក់នៅ ទីបញ្ជាការយោធា

ថៃ៖រដ្ឋាភិបាលថៃ បានថ្លែងនៅ ថ្ងៃព្រហស្បត្តិ៍នេះ ថាជនសង្ស័យ១៥នាក់ ដែលជាប់ពាក់ព័ន្ធនិង ការបំផ្ទុះ គ្រាប់បែក នៅទីក្រុង រមណីយដ្ឋាន ទេសចរណ៍កាលពី សប្តាហ៍មុនកំពុង ត្រូវបានឃុំខ្លួននៅបន្ទាយ ទ័ពមួយក្នុងទីក្រុងបាងកក។

លោកវរសេនីយឯក Burin Tongprapai អ្នកសម្រប សម្រួល ផ្លូវច្បាប់ជាន់ ខ្ពស់រដ្ឋសភា បានថ្លែង ប្រាប់អ្នកសារព័ត៌ មានថាអាជ្ញាធរ មានសមត្ថកិច្ចបាន ឃុំខ្លួនជនសង្ស័យ ចំនួន១៧នាក់ នៅបន្ទាយកងទ័ពជើង គោកទី១១ ក្នុងទីក្រុងបាងកក ប៉ុន្តែយើងបានដោះ លែង ជនសង្ស័យពីរនាក់ ក្នុងចំណោមពួកគេ។ ជាងនេះទៅទៀតអាជ្ញា ធរបាននិង កំពុងស្វែង រកចាប់ខ្លួន អ្នកទាំងពីរ ដែលបាន ដោះលែង មកឃុំខ្លួនសារជាថ្មីផងដែរ។

ពុំមានអ្នក ណាម្នាក់បាន ចេញមកអះអាង ពីទទួលខុសត្រូវចំពោះការ បំផ្ទុះគ្រាប់បែក១១គ្រាប់ និងការវាយប្រហារ នៅបណ្តា ខេត្តចំនួន៥ នោះឡើយ។ ចំណែកអ្នកវិភាគ បានថ្លែងថាក្រុម បះបោរដែលជា ជនមូស្លីមក្នុង ស្រុកអាចទទួល ខុសត្រូវចំពោះ ករណីនេះ ប៉ុន្តែគោល ដៅអ្នកទេសចរ គឺស្ថិតនៅឆ្ងាយ ពីតំបន់ដែល ពួកគេស្ថិតនៅច្រើន។

រីឯអ្នកវិភាគយចំនួនបានថ្លែងថាកងកម្លាំង ប្រឆាំងនិង អង្គការនីតិបញ្ញត្តិអាចមាន បំណងមិនល្អក្នុងការបង្ខូចកិត្យានុភាពរបស់រដ្ឋាភិបាលយោធា ដែលបានចាក់គ្រឹះនូវ កេរ្តិ៍ឈ្មោះ របស់ខ្លួនដោយការចាត់ វិធានការណ៍នានា ដើម្បីពាំនាំមក នូវស្ថិរភាពក្នុងព្រះរាជាណាចក្រ មួយនេះចាប់តាំង ពីការដណ្តើមយក អំណាចកាលពី ឆ្នាំ២០១៤របស់ខ្លួន។

ទោះជាយ៉ាង ណាអ្នកនាំពាក្យ ប៉ូលិសថៃបានថ្លែង ថាភ្ញៀវទេសចរ បរទេសសរុបទាំង អស់១០នាក់បាន រងរបួសក្នុង ហេតុការណ៍ផ្ទុះគ្រាប់បែកនោះ រួមមានជនជាតិអ៊ីតាលីពីរនាក់ អូទ្រីសម្នាក់។ ស្ថានទូតនានា ក្នុងទីក្រុងបាង កកបានឲ្យ ដឹងថាជនជាតិ ហូឡង់៤នាក់និងអាល្លឺម៉ង់៣នាក់ ក៏រងរបួសដែរ។

RELATED ARTICLES