Tuesday, October 21, 2025
Homeព័ត៌មានជាតិញាំកាហ្វេបែបហ្នឹង ទើបល្អចំពោះសុខភាព

ញាំកាហ្វេបែបហ្នឹង ទើបល្អចំពោះសុខភាព

ការពិត កាហ្វេ ជារុក្ខឱសថមួយប្រភេទ  ដែលមានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះសុខភាព ជាពិសេស ការផឹកកាហ្វេ តែត្រឹមសមល្មមល្អចំពោះសុខភាពផ្ទុយទៅវិញ បើផឹកច្រើនពេក មិនល្អទេ…។

ខាងក្រោមនេះ ជាការណែនាំអំពីការផឹកកាហ្វេ ឱ្យទទួលបានប្រយោជន៍ល្អចំពោះសុខភាព ៖

-ផឹក១កែវ គ្រប់គ្រាន់ ៖

រាងកាយមនុស្សម្នាក់ៗ អាចមិនដូចគ្នា តែការផឹកកាហ្វេ១ថ្ងៃ ១កែវ គ្រប់គ្រាន់ហើយសម្រាប់រាងកាយ ឬអាចបន្ថែម ១កែវទៀតនៅ ថ្ងៃខ្លះ បើលើសពីនេះ ជាតិកាហ្វេអ៊ីន នឹងធ្វើឱ្យ រាងកាយគេងមិនលក់។

-ពិសាពេលថ្ងៃ ល្អជាងពេលយប់ ៖

ពេលយប់ រាងកាយត្រៀមខ្លួនសម្រាប់ សម្រាក បើផឹកកាហ្វេពេលនេះ អាចធ្វើឱ្យគេងមិនលក់ គួរផឹកកាហ្វេនៅពេលព្រឹក ឬពេលថ្ងៃ ដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ មិនគួរផឹកកាហ្វេនៅពេលយប់ទេ។

-កាហ្វេល្អ ត្រូវជាកាហ្វេមិនធ្វើឱ្យធាត់ ៖

កាហ្វេល្អ ដែលមិនធ្វើឱ្យធាត់ គឺកាហ្វេដែលមិនដាក់ស្ករ មិនបន្ថែមទឹកដោះគោក្រែម គឺជាកាហ្វេខ្មៅបែបស្រស់ៗ ធ្វើឱ្យអ្នកផឹកទទួលបានអត្ថប្រយោជន៍ពីកាហ្វេពិតៗ ដែលល្អចំពោះសុខភាព។

-មិនពិសាកាហ្វេ ពេលពោះទទេ ៖

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេ នឹងជំរុញឱ្យក្រពះបញ្ចោញជាតិអាស៊ីដ ធ្វើឱ្យមានអាស៊ីដកើនឡើងក្នុងក្រពះ ធ្វើឱ្យមិនស្រួលពោះ ឬបណ្តាលឱ្យរលាកក្រពះ ឬកើតជំងឺក្រពះ។ ដូច្នេះ បើផឹកកាហ្វេ នៅពេលព្រឹក គួរទទួលទានអាហារស្រាលៗ ដូចជា នំប៉័ង ស៊ុតស្ងោរ ជាដើម មិនគួរផឹកកាហ្វេ ដោយមិនទទួលទានអាហារអ្វីទ្រាប់ក្រពះសោះនោះទេ។

-ទទួលទានជាតិកាល់ស្យូមបន្ថែម ៖

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេ នឹងទាញយកជាតិកាល់ស្យូមពីរាងកាយ ដូច្នេះ បើអ្នកចូលចិត្តផឹកកាហ្វេ ត្រូវទទួលទានអាហារដែលមានជាតិកាល់ស្យូមបន្ថែម ដូចជា ត្រីតូចៗដែលអាចទទួលទានទាំងឆ្អឹង បន្លែស្ពៃ ខាត់ណា ប្រូកខូលី  ឬទឹកខ្ជាយ ដើម្បីបន្ថែមនូវជាតិកាល់ស្យូម ដែលបាត់បង់។

-ផឹកកាហ្វេ ក៏ត្រូវមានតិចនិក ៖

គួរផឹកទឹក ក្រោយពីផឹកកាហ្វេ ព្រោះជាតិកាហ្វេអ៊ីន មានឥទ្ធិពលបញ្ចុះនោម ដោយវាទៅកាត់បន្ថយការបឺតស្រូបកាល់ស្យូម ប៉ូតាសស្យូម និងសូដ្យូម ពីតម្រងនោម ដែលត្រូវបញ្ចោញមកជាមួយទឹកនោម។ ការផឹកទឹក ក្រោយផឹកកាហ្វេ នឹងបន្សាបជាតិកាហ្វេអ៊ីនបានខ្លះ។ អ្នកអាចសង្កេតបាន ក្រោយពេលផឹកកាហ្វេ ទឹកនោមរបស់អ្នកនឹងធុំក្លិនកាហ្វេ។

រាងកាយមនុស្សធម្មតា ទទួលជាតិកាហ្វេអ៊ីន បានមិនលើសពី១៥០មិល្លីក្រាម ក្នុង១ថ្ងៃ បើច្រើនជាងនេះ នឹងពិបាកគេង ឬគេងមិនលក់ អាចភ្ញាក់ញឹកនៅកណ្តាលយប់។ ប្រសិនបើមានអាការបែបនេះ អ្នកគួរបន្ថយការផឹកកាហ្វេ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព៕

RELATED ARTICLES