Monday, January 20, 2025
Homeសង្គម និងជីវិតកម្មករចម្ការកៅស៊ូទំនាស់សម្តីតឹងសរសៃកដាក់គ្នា ចាក់ធ្លាយខ្នង

កម្មករចម្ការកៅស៊ូទំនាស់សម្តីតឹងសរសៃកដាក់គ្នា ចាក់ធ្លាយខ្នង

ខេត្តត្បូងឃ្មុំ ៖ បុរសជាកម្មករចម្ការកៅស៊ូ២នាក់ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាងទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញពន្លាកសម្រាប់ជៀរជ័រកៅស៊ូ មកចាក់ប្រហារទៅលើគូទំនាស់ចំនួន៣ពន្លាក បណ្តាលឱ្យធ្លាយខ្នងរងរបួសធ្ងន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចឡូត៍កៅស៊ូលេខ 34A ស្ថិតក្នុងភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ។

ជនដៃដល់ ដែលចាក់គូទំនាស់ធ្លាយខ្នង មានឈ្មោះហ៊ីម សាវី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកម្មករជៀរជ័រកៅស៊ូ ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះឆែម ឈឿន អាយុ៣៥ឆ្នាំ មុខរបរកម្មករជៀរជ័រដូចគ្នា រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសចំនួន៣កន្លែង ចំខ្នងខាងឆ្វេង១កន្លែង និងចំខ្នងខាងស្តាំ២កន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនដៃដល់គឺជាកម្មករដែលធ្វើការក្នុងចម្ការកៅស៊ូជាមួយគ្នា និងធ្លាប់ស្រលាញ់រាប់អានគ្នាដូចបងប្អូន។ លុះមកដល់ថ្ងៃកើតហេតុ គេឃើញជនរងគ្រោះ និងជនដៃដល់បានកើតមានទំនាស់នឹងគ្នាយ៉ាងខ្លាំង តែមិនដឹង ថាផ្តើមចេញពីមូលហេតុអ្វីនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ភាគីជនបង្កផ្ទុះកំហឹងខ្លាំងទប់លែងជាប់ ក៏ស្ទុះទៅទាញពន្លាកសម្រាប់ជៀរជ័រកៅស៊ូ យកមកចាក់ប្រហារទៅលើខ្នងជនរងគ្រោះចំនួន៣ពន្លាក បណ្តាលឱ្យរងរបួសធ្ងន់តែម្តង៕

RELATED ARTICLES