Saturday, October 25, 2025
Homeព័ត៌មានជាតិចំថ្ងៃស៊យ ម្ចាស់ស្ថានីយប្រេងដឹងខ្លួនទាន់ ហៅសមត្ថកិច្ចវាយខ្នោះ

ចំថ្ងៃស៊យ ម្ចាស់ស្ថានីយប្រេងដឹងខ្លួនទាន់ ហៅសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ ៖ កាលពីថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 មន្ត្រីកាំកុងត្រូល បានសហការជាមួយម្ចាស់ដេប៉ូប្រេងឥន្ធៈតេលា ឡូង ស៊ីដេត បានឃាត់បុរសម្នាក់ពីបទឆបោក នៅចំណុចផ្លូវលេខ271 សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកលឿង រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះចន ញ៉ា ជិះរថយន្តម៉ាក Highlander ពណ៌គយ មានស្លាកលេខភ្នំពេញ 2AO-2163។

លោកបានបន្តថា ជនសង្ស័យរូបនេះ បានអះអាងថា ជាអ្នកបើករថយន្តឈ្នួល ហើយរូបគេទទួលបញ្ជាពីសមត្ថកិច្ចមកឱ្យទារប្រាក់ពីម្ចាស់ដេប៉ូប្រេងឥន្ធនៈខាងលើនេះ។

ប្រភពខាងលើបញ្ជាក់ថា មុនពេលចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើសកម្មភាពទៅទារប្រាក់ពីម្ចាស់ស្ថានីយលក់សាំងខាងលើ បំណងឆបោក តែពេលនោះម្ចាស់ស្ថានីយខាងលើ បានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើ នាំមកចាត់ការតាមផ្លូវច្បាប់តែម្តង។

ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសួរសាក និងបញ្ជូនឱ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES