Monday, January 20, 2025
Homeសង្គម និងជីវិតកូនស្រីខូចចិត្ត ម៉ែសួរមិនស្តី រត់ទៅចងកក្នុងក្រោលក្របី

កូនស្រីខូចចិត្ត ម៉ែសួរមិនស្តី រត់ទៅចងកក្នុងក្រោលក្របី

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិអ្វីក្នុងចិត្ត ទើបចេះតែមានទឹកមុខស្រងូតស្រងាត់ប្លែកខុសធម្មតា លុះម្តាយឃើញ ក៏សួរនាំថាមានរឿងអ្វី តែកូនស្រីមិនព្រមឆ្លើយសោះរួចក៏ចូលដេកបាត់ទៅ ស្រាប់តែនៅវេលាទៀបភ្លឺ ស្ត្រីជាម្តាយក្រោកពីដំណេក រកបត់ជើង ក៏ប្រទះឃើញកូនស្រី ចងកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងក្រោលក្របី។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្រោលក្របី ផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឌៀលើ ឃុំច្រេស ស្រុកចន្ទ្រា។

ស្ត្រីខូចចិត្តដែលចងកសម្លាប់ខ្លួនរូបនេះ មានឈ្មោះសៀង ម៉ារ៉ា អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់មិនដឹងថា មូលហេតុអ្វីបានជាកូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) គិតខ្លីបែបនេះសោះ ព្រោះកន្លងមកនាងមិនដែលមានជម្លោះជាមួយក្រុមគ្រួសារ និងអ្នកភូមិនោះទេ ហើយកូនស្រីគាត់នេះ គឺជាមនុស្ស ស្លូតបូតរួសរាយរាក់ទាក់ណាស់។

ស្ត្រីជាម្តាយបន្តថា នៅមុនកើតហេតុ កាលពីព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គាត់ឃើញកូនស្រីអង្គុយតែម្នាក់ឯង មិនសូវនិយាយស្តី ទើបធ្វើឱ្យគាត់មានការងឿងឆ្ងល់ ក៏សួរនាំកូនស្រីថាមានរឿងអ្វីក្នុងចិត្ត ប៉ុន្តែកូនស្រីបាននិយាយតបថា មិនមានរឿងអ្វីនោះទេម៉ែ រួចចូលគេង បាត់ទៅ។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ គាត់ក៏ចេញទៅក្រៅផ្ទះ ដើម្បីបត់ជើង ស្រាប់តែក្រឡេកទៅ ឃើញកូនស្រីចងក ក្នុងក្រោលក្របី ក៏បង្កការភ្ញាក់ផ្អើលឡើងតែម្តង៕

RELATED ARTICLES