Monday, January 20, 2025
Homeសង្គម និងជីវិតរដូវវើលខាប់! ទូរស័ព្ទសុំលុយប្រពន្ធពីយប់ ព្រឹកឡើងចងកស្លាប់

រដូវវើលខាប់! ទូរស័ព្ទសុំលុយប្រពន្ធពីយប់ ព្រឹកឡើងចងកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាផុងខ្លួនក្នុងរដូវរើលខាប់ ភ្នាល់បាល់ចាញ់អស់ពីខ្លួន ក៏ទូរស័ព្ទទៅសុំលុយប្រពន្ធចំនួន២០០ដុល្លារ លុះមិនបានប៉ុន្មានផង ក៏ខលទៅលាប្រពន្ធថា តិចទៀតបងនឹងសម្លាប់ខ្លួនហើយ បន្ទាប់មកក៏ធ្វើសកម្មភាពចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួលរបស់ខ្លួនទាំង សភាពសពអាក្រាតកាយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍បុរសលង់ខ្លួនក្នុងរដូវវើលខាប់ រហូតដល់ដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលគ្មានលេខ ជាន់ទី៥ នៅតាមបណ្តោយផ្លូវ១៥ កែងផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បុរសគំនិតខ្លីដែលចងកសម្លាប់ខ្លួនចោលប្រពន្ធខាងលើនេះ មានឈ្មោះទូច ចំរើន ហៅនុយ អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលជាន់ទី៥ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ប្តីរបស់នាងបានទូរស័ព្ទ មកសុំលុយនាងចំនួន២០០ដុល្លារ ចំណែកនាងក៏មិនបានសួរនាំអ្វីច្រើនដែរ គឺបានឱ្យប្តីមក យកលុយចុះ លុះបន្តិចក្រោយមកប្តីក៏មកយកលុយ២០០ដុល្លារ រួចក៏ចាកចេញទៅវិញបាត់ទៅ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា ក្រោយពីបានលុយទៅហើយ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃដដែល ប្តីរបស់នាងក៏បានទូរស័ព្ទមក នាងម្តងទៀត និងបាននិយាយស្តីប្លែកៗថា “តិចទៀតបងនឹងសម្លាប់ខ្លួនហើយ” ចំណែកនាងដោយងងុយដេកខ្លាំងផង ណាមួយនឹកស្មានថាប្តី និយាយលេងផង ក៏មិនចាប់អារម្មណ៍អ្វីដែរ រួចក៏ដេកលង់លក់ទៅ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ នាងក៏ទទួលបានដំណឹងថា ប្តី របស់នាងចងកសម្លាប់ខ្លួន ធ្វើឱ្យនាងមានការផ្អើលឆោឡោប្រញាប់ទៅមើល ក៏ប្រទះឃើញប្តីពិតជាចងកស្លាប់មែន៕

RELATED ARTICLES