Tuesday, October 28, 2025
Homeព័ត៌មានជាតិលូកផង ថើបផង ស្រីខឹងប្តឹងប៉ូលិសចាប់វាយខ្នោះ

លូកផង ថើបផង ស្រីខឹងប្តឹងប៉ូលិសចាប់វាយខ្នោះ

ខេត្តកណ្តាល ៖ បុរសម្នាក់ឃើញនារីវ័យជំទង់ម្នាក់ដេកនៅក្រោមផ្ទះតែម្នាក់ឯង ក៏បែកគំនិតលបចូលទៅជិត រួចប្រើដៃស្ទាបអង្អែលខ្លួនប្រាណ និងថែមទាំងបានលូកស្ទាបដោះ រួចថើបថ្ពាល១ខ្សឺត ហើយក៏ដើរចេញទៅផ្ទះវិញធ្វើព្រងើយ លុះនារីរងគ្រោះទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានឃើញស្រីក្មេងដេកតែឯង ក៏ចូលទៅលូកស្ទាបដោះ រួចថើប១ខ្សឺតទៀតនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះឃាត់ខ្លួនជនសង្ស័យដល់ផ្ទះ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះកុល សូវៀត អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះទ.ស.ន អាយុ១៦ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកុល សូវៀត បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់មែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES