Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិឪពុកលោក ស្រីអ៊ុង សានស៊ូជីជា អ្នកណា?

ឪពុកលោក ស្រីអ៊ុង សានស៊ូជីជា អ្នកណា?

ប្រវតិ្តរបស់ឧត្តមសេនីយ៍អ៊ុងសាន

fffff

សាវតាមេដឹកនាំល្បីៗ(មីយ៉ាន់ម៉ា)៖ លោក អ៊ុង សាន គឺជាមេដឹក នាំបដិវត្តជាតិ និយមជនជាតិ ដើមភូមា។លោកត្រូវ បានគេ ចាត់ទុកថាជាបិតានៃប្រទេស ភូមាសម័យទំនើប។លោកបានផ្តួចផ្តើមបង្កើត គណៈបក្សកុម្មុយនិស្ត ភូមានិងបានដើរតួនាទី ដ៏សំខាន់មួយនៅក្នុងការ ទាមទារឯករាជ្យ ឲ្យប្រជាជនភូមាពី អំណាច អាណានិគមរបស់ ចក្រភពអង់គ្លេស។

សកម្មភាព នយោបាយរបស់ អ៊ុង សាន បានឆ្លុះបញ្ចាំង ពីមនោគមវិទ្យា ប្រឆាំងអង់គ្លេស និងអ្នកចក្រពត្តិនិយម របស់លោក ។ នៅក្នុងការចាប់ផ្តើម នៃអាជីពនយោបាយ របស់លោកក្នុង គោលនយោបាយជាតិ លោកអង់សាន បានប្រែក្លាយជាក្រុមជាតិ និយមម្នាក់ដែលគេ ហៅថាពួកថាក់គីន ក្រោយពីការចូល រួមជាមួយនិង សហព័ន្ធ Our Burma Union ឬ Dobama Asiayone ។

លោក អ៊ុង សាន បានបង្កើតនូវសមាគម អ្នកស្រែចំការភូមា។ ព្រមជាមួយនិង លោកបណ្ឌិត Ba Maw លោក អ៊ុង សាន គឺជាមនុស្សដ៏សំខាន់ ម្នាក់នៅក្នុងការបង្កើតនូវ ប្លុកសេរី ។ ក្នុងសម័យសង្គ្រាម លោកលើកទី២ ព្រះចៅអធិរាជ ជប៉ុន ហ៊ីរូហ៊ីតុ បានប្រគល់ ឥស្សរិយយសថ្នាក់ខ្ពស់ របស់ជប៉ុនដល់លោក។

តាមរយៈការជួយ ឧបត្ថម្ភរបស់ជប៉ុន លោកបានបង្កើត នូវកម្លាំងយោធាភូមា ដែលមានឈ្មោះ ថាកងទ័ពទាមទារ ឯករាជ្យភូមា។ក្រោយមកលោក បានបម្រាស់ខ្លួន ចេញពីសហព័ន្ធជុំវិញការ សន្យាដែលធ្វើឡើងដោយ ជប៉ុនអំពី ការឯករាជ្យពិតប្រាកដ របស់ភូមាក៏ដូចជាការបើក ផ្លូវសម្ព័ន្ធ មិត្តជាដើម។លោកបានដើរតួនាទីជាផ្នែកដ៏ សំខាន់មួយនៅក្នុង ការបង្កើតនូវ អង្គការប្រឆាំង និងអ្នកកាន់លទ្ធិហ្វាស៊ីស។ លោកក៏បានដឹកនាំកងទ័ពជាតិ ភូមាក្នុងការបះបោរ មួយប្រឆាំង ជប៉ុនដែលជា អ្នកត្រួតត្រាខ្លួននិងបាន ជួយដល់សម្ព័ន្ធមិត្តយកឈ្នះ ជប៉ុនទៀតផង។

ការចរចា ដ៏ជោគជ័យ របស់លោកនៅក្នុងសន្និសិទ Panglong គឺជាការបោះ ជំហានឆ្ពោះ ទៅមុខដ៏សំខាន់ មួយក្នុងការទាមទារ ឯករាជ្យភូមា។ជាអកុសល លោកត្រូវបានគេសម្លាប់ ក្នុងអំឡុងពេល៦ខែមុន នឹងភូមាទទួលបានឯករាជ្យ។ tttt

(នៅមានត)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES