Wednesday, October 29, 2025
Homeព័ត៌មានជាតិខ្លាចខ្មោចលង ប្រុសមានប្រពន្ធកូន ចាប់រំលោភក្នុងព្រៃ

ខ្លាចខ្មោចលង ប្រុសមានប្រពន្ធកូន ចាប់រំលោភក្នុងព្រៃ

ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ ពាក់ព័ន្ធអំពើអាក្រក់ចាប់រំលោភសេពសន្ថវៈ ក្មេងស្រីក្នុងវ័យកុមារីជាអនីតិជន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ ហេតុការណ៍ចាប់រំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាព្រលប់ម៉ោងជិត៧ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចព្រៃមួយកន្លែង ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា កាលពីពេលកើតហេតុដូចខាងលើ មានបុរសម្នាក់ឈ្មោះចាន់ តឿន អាយុ២៩ឆ្នាំ ជាមនុស្សមានប្រពន្ធកូន មានលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង បានដើរតាមផ្លូវស្ងាត់មួយ ចៃដន្យបានជួបក្មេងស្រីម្នាក់ ឈ្មោះ ន.ស.ផ អាយុ១១ឆ្នាំ កំពុងដើរម្នាក់ឯង ក៏ប្រើល្បិចលួងលោមបញ្ឆោតនាងថា  កុំដើរម្នាក់ឯងស្ងាត់ៗយ៉ាងនេះ ប្រយ័ត្នខ្មោចលង ព្រោះថ្ងៃលិចហើយ។ ដោយខ្លាចខ្មោចលង និងមិនទាន់ដល់ផ្ទះផងនោះ កុមារីរងគ្រោះក៏សុខចិត្តដើរទៅតាមជនសង្ស័យដែលធានាជូននាងទៅផ្ទះ។

ដោយឡែក ជនសង្ស័យបានសារភាពថា នៅពេលខ្លួនដើរតាមផ្លូវពេលព្រលប់ បានជួបកុមារីរងគ្រោះនោះ ស្រាប់តែកើនចំណង់ផ្លូវភេទ ក៏បញ្ឆោតនាងឱ្យដើរតាមរហូតដល់ព្រៃស្ងាត់ ក៏ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។

ក្រោយទទួលបានចម្លើយសារភាព សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនជនល្មោភកាមនេះទៅតុលាការផ្តន្ទាទោសតាមនីតិវិធី៕

(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)

RELATED ARTICLES