Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិអាយស៊ីស វាយប្រហារដោយ គ្រាប់បែកអត្តឃាត សម្លាប់ទាហានលីប៊ី១០នាក់

អាយស៊ីស វាយប្រហារដោយ គ្រាប់បែកអត្តឃាត សម្លាប់ទាហានលីប៊ី១០នាក់

លីប៊ី៖ យោងតាមអ្នក នាំពាក្យយោធា ឲ្យដឹងថាយ៉ាងហោច ណាស់មានទា ហានរដ្ឋា ភិបាលលីប៊ី ១០នាក់ ត្រូវបានសម្លាប់ និង២១នាក់ ទៀតរងរបួស កាលពីថ្ងៃព្រ ហស្បត្តិ៍នៅពេលដែល ក្រុមសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាមក្នុងទីក្រុង Sirte បានចាប់ផ្តើមវាយ ប្រហារ ដោយគ្រាប់ បែកអត្តឃាត ពីរគ្រាប់។

លោក Mohamed Al-Gasri អ្នកនាំពាក្យ កងកម្លាំងរបស់រដ្ឋាភិបាល ប្រឆាំងក្រុមអាយស៊ីស ក្នុងទីក្រុង Sirte បានថ្លែងថាការ វាយប្រហារ នេះបានកើត ឡើងក្នុងទីតាំងមួយរបស់ក្រុមយុទ្ធជនរបស់រដ្ឋាភិបាលដែលស្ថិតនៅជាយក្រុង។ចំនួនអ្នក ស្លាប់ត្រូវបាន គេរំពឹងថា នឹងកើន ឡើងស្របពេល ដែលយុទ្ធជនមួយ ចំនួនដែលរងរបួស កំពុងស្ថិតក្នុង សភាពធ្ងន់ធ្ងរ។

រដ្ឋាភិបាល ដែលមានអង្គការស ហប្រជាជាតិ នៅគាំទ្រពីក្រោយ ខ្នងនេះកាលពីខែ ឧសភាបានបង្កើត នូវកម្លាំងយោ ធាមួយដែលភាគ ច្រើនជាសមាជិក មកពីកងជីវពល ប្រដាប់អាវុធបញ្ជូន មកពីក្រុង Misrata ដើម្បីប្រ យុទ្ធប្រឆាំងនិង ការបង្កើន អំណាចរបស់ រដ្ឋអ៊ីស្លាម ក្នុងទីក្រុង Sirte ដែលស្ថិតនៅប្រមា ណជា៤៥០គីឡូម៉ែត្រ នៃភាគខាង កើតរដ្ឋធានី Tripoli ។

ការប្រយុទ្ធក្នុងទីក្រុង Sirte រហូតមកដល់ ពេលនេះ បានសម្លាប់យុទ្ធជន របស់រដ្ឋាភិ បាលជិត៥០នាក់ហើយ និងបណ្តាល ឲ្យរងរបួស ជាង១ពាន់នាក់ផ្សេងទៀត។ កងកម្លាំងរបស់រដ្ឋាភិបាល បានថ្លែងថាបច្ចុប្បន្នពួក គេកំពុងគ្រប់ គ្រងមួយផ្នែក ធំនៃក្រុង នេះដែល ក្រុមរដ្ឋអ៊ីស្លាមត្រួត ត្រាត្រឹមតែ១០% ប៉ុណ្ណោះនៃក្រុងនេះ។

RELATED ARTICLES