Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិអាយស៊ីស ទទួលខុសត្រូវ ចំពោះការវាយ ប្រហារលើប៉ូលិស ចរាចរណ៍រុស្ស៊ី

អាយស៊ីស ទទួលខុសត្រូវ ចំពោះការវាយ ប្រហារលើប៉ូលិស ចរាចរណ៍រុស្ស៊ី

អាយស៊ីស៖ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមបាន អះអាងពីការ ទទួលខុសត្រូវ ចំពោះការវាយ ប្រហារមួយ លើមន្ត្រីប៉ូលិសចរា ចរណ៍រុស្ស៊ីនៅក្បែរ ក្រុងមូស្គូ។

យោងតាម របាយការណ៍ របស់សារព័ត៌មាន ក្នុងស្រុករុស្ស៊ី ឲ្យដឹងថាការវាយ ប្រហារនោះបាន កើតឡើង កាលពីថ្ងៃពុធ បន្ទាប់ពីបុរសពីរនាក់ បានឈប់នៅ ប៉ុស្តិ៍ប៉ូលិស មួយលើផ្លូវ ហាយវេ Schyolkovskoye ដែលឆ្ពោះទៅកាន់ ភាគឦសាន ក្រុងមូស្គូ។

ទីភ្នាក់ងារព័ត៌មាន Tass បានឲ្យដឹង ថាក្រោយពី ការឈប់នៅទីនោះ បុរសទាំងពីរនោះ បានវាយប្រហារ មកលើមន្ត្រីប៉ូលិស ដោយប្រើកាំភ្លើងនិងពូថៅ។ ក្រោយមកភេរវករ ទាំងពីរត្រូវបានបាញ់ សម្លាប់ចោលភ្លាមៗ។ ម្នាក់បាន ស្លាប់ភ្លាមៗនៅ នឹងកន្លែង ខណៈម្នាក់ ទៀតស្លាប់ដោយសារ របួសធ្ងន់ធ្ងរ។ ចំណែក មន្ត្រីប៉ូលិសពីរ នាក់ដែលពាក់ព័ន្ធនិង ឧប្បត្តិហេតុ នេះក៏រង របួសផងដែរ ក្នុងនោះ មានម្នាក់របួសធ្ងន់ធ្ងរ។

ទោះជាយ៉ាង ណាប៉ូលិស បាននិងកំពុងស៊ើបអង្កេត អំពីបព្វហេតុផ្សេងៗ ដែលឈានទៅ ដល់ការវាយ ប្រហារនេះ រាប់បញ្ចូល ការខ្វែងគំនិតឬទំនាស់ បុគ្គលឬការប៉នប៉ង លួចអាវុធជាដើម។ ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Amaq ដែលមាន ទំនាក់ទំនងនិងរដ្ឋអ៊ីស្លាម បានចេញផ្សាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាល ពីថ្ងៃព្រហស្បត្តិ៍ដោយអះ អាងថាបុរសពីនាក់ នោះគឺជាជនសកម្មប្រយុទ្ធដែលជា សមាជិករដ្ឋអ៊ីស្លាម។

RELATED ARTICLES