ពោធិ៍សាត់៖ ករណីក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗដោយសារអួលបាយកក បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រស់នៅភូមិកំរ៉ែង ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្មេងស្រីរងគ្រោះ មានឈ្មោះ ឌីន ធីតា អាយុ១១ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ឌីន អាយុ៣៧ឆ្នាំ ម្ដាយឈ្មោះ ម៉ែន សុផា អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ប្រភពីកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញក្មេងស្រីម្នាក់បានហូបបាយកកនឹងដៃ ដោយមិនបានដាក់ចានទេ ពេលញ៉ាំបានបន្តិច ក៏បណ្តាលឲ្យអួល ពេលនោះក្មេងស្រីបានលោតចុះឡើង និងរត់ទៅរកម្តាយមីងឲ្យជួយ ឃើញបែបនេះ ម្ដាយមីងក៏ជួយរឹតទ្រូងឲ្យផងដែរ តែអកុសល ក្មេងស្រីនោះបានប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង៕