អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានបង្ហើបកាល ពីថ្ងៃព្រហស្បត្តិ៍ថា លោកត្រៀម ខ្លួនរួច ស្រេចហើយ ក្នុងការដាក់ប្រទេសក្នុង ច្បាប់អាជ្ញាសឹកប្រសិន ជាវិបត្តិក្នុងតំបន់ ភាគខាងកើត និងក្បែរខ្សែ បន្ទាត់នៃតំបន់ បំបែកខ្លួនជាមួយ និង គ្រីមេរឹតតែធ្ងន់ធ្ងរឡើង។
លោក Poroshenko បានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មាន ក្នុងអំឡុងដំណើរ ទស្សនកិច្ចរបស់ លោកទៅ កាន់តំបន់ Lviv ភាគខាងលិច អ៊ុយក្រែន ថាយើងមិនទាន់បដិសេធ នូវលទ្ធភាព នៃការដាក់ចេញ នូវច្បាប់អាជ្ញា សឹកក៏ដូចជា ការប្រកាសនូវ ការជម្លៀស ប្រជាជន អ្វីនោះឡើយប្រសិន ជាស្ថានការណ៍ ក្នុងតំបន់ភាគ ខាងកើតនិង ក្នុងតំបន់គ្រីមេ ឡើងកម្តៅរឹង តែខ្លាំងឡើងនោះ។
លោកបានបញ្ជាក់បន្ថែមថា ពុំមានកងកម្លាំងរបស់ រដ្ឋាភិបាល ណាម្នាក់ដកពិសោធន៍នៅ ក្នុងការប៉ះ ទង្គិចនៅ តាមទីតាំងឈរ ជើងរ បស់ ពួកគេក្នុងតំបន់ភាគ ខាងកើតអ៊ុយក្រែ នកាលពីយប់ មិញនោះឡើយ។
ទន្ទឹមនឹងនេះ លោកបាន Poroshenko បានសង្កត់ធ្ងន់ថា កងទ័ពអ៊ុយក្រែន បានត្រៀម ខ្លួនយ៉ាងពេញលេញ ក្នុងការទប់ ទល់មិន ឲ្យមាន ការវាយ ប្រហារលុកលុយ ចូលក្នុងដែនដី របស់ខ្លួនពី សំណាក់ខ្មាំង សត្រូវឡើយ។ ពោលគឺកម្លាំង ប្រដាប់អាវុធរបស់ យើងត្រៀម ខ្លួនរួចជា ស្រេចក្នុងការតទល់ និងសត្រូវក្នុង តំបន់ភាគ ខាងកើតរបស់អ៊ុយ ក្រែនដែលជា ទីតាំងគូបដិបក្ស កំពុងកាន់ កាប់តំបន់ Donbas និងតាមខ្សែ ក្រវ៉ាត់ព្រំដែនរដ្ឋបាល ជាមួយគ្រីមេ។
គួររំលឹកថាកាល ពីសប្តាហ៍មុន លោកប្រធានាធិបតី Poroshenko បានចេញបញ្ជាឲ្យទីភ្នាក់ងារ ពង្រឹងច្បាប់ និងការពារ ជាតិ របស់អ៊ុយ ក្រែនដាក់ពង្រាយ កម្លាំងរបស់ ពួកគេក្បែរគ្រីមេ និងតំបន់ភាគ ខាងកើតអ៊ុយក្រែន ក្នុងការប្រុង ជើងការកម្រិត ខ្ពស់(ត្រៀមប្រយុទ្ធ) ខណៈដែលរដ្ឋា ភិបាលក្រុង មូស្គូបានចោទប្រកាន់ រដ្ឋាភិបាលក្រុង គៀវពីការចេតនា អាក្រក់ក្នុង ការវាយប្រហារ ភេរវកម្ម ក្នុងតំបន់ គ្រីមេនិងបាន ប្តេជ្ញាចាត់វិធាន ការបន្ថែមទៀត។