Sunday, March 16, 2025
Homeសង្គម និងជីវិតប្រពន្ធកូនទួញយំបោកខ្លួន ពេលឃើញប្តីក្លាយជាបែបនេះ

ប្រពន្ធកូនទួញយំបោកខ្លួន ពេលឃើញប្តីក្លាយជាបែបនេះ

ភ្នំពេញ ៖ បុរសម្នាក់ បានស្ពាយឧបករណ៍ឆក់ ចេញទៅដើរឆក់ត្រីនៅក្នុងបឹងតែម្នាក់ឯង ស្រាប់តែភ្លាត់ស្នៀត ក៏ត្រូវឧបករណ៍ឆក់ត្រី ឆក់ខ្លួនឯងស្លាប់ក្នុងទឹកយ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបឹងមួយកន្លែង ខាងក្រោយវត្តឬស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

បុរសរងគ្រោះ មានឈ្មោះសុខ ដា អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានប្រពន្ធជាកម្មការិនីរោងចក្រ និងមានកូនស្រីអាយុ៨ឆ្នាំ ម្នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ប្តីរបស់នាងមិនដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីនោះទេ គឺធ្លាប់តែដើរដាក់ស្បៃមុងរកត្រីនៅចំណុចបឹង កើតហេតុខាងលើ នៅរាល់ពេលទំនេរពីការងារជួសជុលម៉ូតូ។ លុះក្រោយមក ដោយសារតែប្តីនាងឃើញមានគេប្រើប្រាស់ឧបករណ៍ឆក់ត្រីបានច្រើន ក៏ចង់ធ្វើដូចគេ ទើបកាលពីម្សិលមិញ (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨) ប្តីរបស់នាងបានទៅទិញ ឧបករណ៍ឆក់ត្រី១គ្រឿង ដើម្បីយកមករកត្រីឱ្យបានច្រើនដូចគេ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ប្តីរបស់នាង ក៏បានស្ពាយឧបករណ៍ឆក់ត្រីដើរចេញ ពីផ្ទះតែម្នាក់ឯងសំដៅទៅបឹង ទីតាំងកើតហេតុខាងលើបាត់ទៅ។ រហូតដល់ម៉ោង៥និង១០នាទីល្ងាចថ្ងៃដដែល ក៏ស្រាប់តែមានសាច់ញាតិ បានរត់មកប្រាប់នាងថា ប្តីរបស់នាងបានស្លាប់នៅក្នុងបឹងបាត់ទៅហើយ ធ្វើឱ្យនាងភ័យឆោឡោ ប្រញាប់ទៅពិនិត្យមើលដល់ទីតាំងកើតហេតុ លុះទៅដល់ក៏ប្រទះឃើញប្តីដេកស្លាប់ក្នុងទឹក ព្រោះតែត្រូវឧបករណ៍ឆក់ត្រី ឆក់ស្លាប់ប្រាកដមែន ធ្វើឱ្យនាងជាប្រពន្ធមានការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះបានបាត់បង់ប្តីដ៏ល្អម្នាក់ និងធ្វើឱ្យកូនស្រីដែលមានអាយុទើបតែ៨ឆ្នាំកំព្រាឪពុក៕

RELATED ARTICLES