អង់គ្លេស៖ លោកស្រី May បានឡើងមកដល់លំដាប់ កំពូលហើយក្នុងការបោះឆ្នោតជុំដំបូង នៃការជ្រើសរើស មេដឹកជំនាន់ ក្រោយរបស់ចក្រភព អង់គ្លេសមកជំនួសតំណែងលោក David Cameron កាលពីថ្ងៃអង្គារនេះ។
លោកស្រី May ទទួលបាន សំឡេងឆ្នោត ចំនួន១៦៥ពីសមាជិកសភាមកពីគណៈបក្សអភិរក្សនិយម ដែលតាម ពីក្រោយ ដោយរដ្ឋមន្ត្រីថាមពលដែលមាន វ័យក្មេងជាងលោកស្រីគឺលោក Andrea Leadsom ក្នុងចំណាត់ថ្នាក់ទី២ជាមួយ និង សំឡេង គាំទ្រចំនួន៦៦។ ចំណែកលោក Liam Fox ដែលមកពីបក្សស្តាំនិយម បានប្រែក្លាយ ជាបេក្ខជនដំបូង គេដែលត្រូវ បានលុប ចោលពីបញ្ជីជីប្រកួតប្រជែងក្រោយពីទទួលបានសំឡេងតែ១៦ប៉ុណ្ណោះ។
សភាមកពីបក្សអភិរក្ស ត្រូបានគេកំណត់ឲ្យធ្វើការបោះឆ្នោតបន្តទៀតនៅ ថ្ងៃព្រហ្បត្តិ៍និងថ្ងៃអង្គារ សប្តាហ៍ក្រោយ ដើម្បីលុប ចោលបេក្ខជនដែលមាន ប្រជាប្រិយភាពតិចជាងគេក្នុងពេលបោះម្តងៗ។
លទ្ធផលចុងក្រោយ នឹងត្រូវបានប្រកាស នៅថ្ងៃទី០៩កញ្ញាខាងមុខនេះ។ អ្នកណាក៏ដោយ ដែលឈ្នះ នឹងក្លាយ ជាមេដឹក នាំថ្មីរបស់គណៈបក្សអភិរក្ស ដែលកំពុងកាន់ អំណាចនិងកាន់ តំណែងជានាយករដ្ឋមន្ត្រីក្រោយពីលោក Cameron ប្រកាសចុះចេញពីតំណែង បន្ទាប់ពីលទ្ធផល នៃការបោះឆ្នោតប្រជាមតិចាកចេញ ពីសហគមអឺរ៉ុបកាលពីខែមុន។
រីឯលោកនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ មិនបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើស អ្នកបន្តវេនរបស់ លោកនោះ ឡើយហើយក៏មិនបានសំដែងការពេញចិត្តសម្រាប់បេក្ខជនណាម្នាក់ដែរ។
ទោះជាយ៉ាងណា លោកស្រី May គឺជាអ្នកដែលពេញចិត្តក្នុង ការនៅជាមួយនិងសហគមអឺរ៉ុប ក្នុងអំឡុងពេលបោះ ឆ្នោតប្រជាមតិ ខណៈដែលលោក Leadsom ជាអ្នកដែលបានឃោសនាបញ្ចុះ បញ្ចូលឲ្យអង់គ្លេសចាកចេញ។