Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការ បរទេសថា ហ្វីលីពីន អត់ចេញពី UN

រដ្ឋមន្ត្រីការ បរទេសថា ហ្វីលីពីន អត់ចេញពី UN

ហ្វីលីពីន៖ ប្រមុខការទូតហ្វីលីពីន បានថ្លែងថាប្រទេស របស់លោកមិ នចាកចេញ ពីអង្គការ សហប្រជា ជាតិឡើយ ដែលការថ្លែងបែប នេះគឺត្រឹមតែ១ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ប្រជាជាតិអាស៊ាន មួយនេះបាន គំរាមដកខ្លួន ចេញពីសមាជិក ភាពរបស់អង្គការនេះ។

លោក Perfecto Yasay រដ្ឋមន្ត្រីការ បរទេសហ្វីលីពីនបាន ឲ្យដឹងទៀតថា យើងពិតជាមិនដើរ ចេញពីអង្គការ សហប្រជាជាតិនោះឡើយ ។ ស្របពេល ដែលខ្ញុំយល់ថា សេចក្តីថ្លែងការណ៍ របស់លោក ប្រធានាធិបតី ជាការថ្លែង បញ្ជាក់ពីការខកចិត្តយ៉ាង ពន់ពេកក៏ ដូចជាការរ សាយចិត្ត ផងដែរ វាមិនមែនជា សេចក្តីថ្លែងការ ណ៍មួយ ដែលអាច ចង្អុលបង្ហាញពី ការគំរាមចាកចេញ ពីអង្គការសហ ប្រជាជាតិនោះដែរ។

លោកប្រធា នាធិបតី Rodrigo Duterte បាន គំរាមចាក ចេញពីអង្គការ សហប្រជាជាតិ នៅក្នុងការថ្លែង សន្ទរកថាមួយកាល ពីថ្ងៃអាទិត្យ បន្ទាប់ពីការរង ការរិះគន់នៃការ ឈានដល់នៅក្នុង ឧក្រិដ្ឋកម្មគ្រឿង ញៀនរបស់លោក ចាប់តាំង ពីលោក ចូលកាន់តំណែង។ លោកបានថ្លែង ជាភាសាអង់គ្លេស ក្នុងអំឡុង ពេលនោះថា ប្រហែលជាយើង នឹងសម្រេចចិត្ត បំបែកខ្លួនចេញ ពីអង្គការសហប្រជាជាតិ។ លោក Rodrigo បានចោទប្រកាន់កា រមិនអើពើ របស់ អង្គការសហ ប្រជាជាតិចំពោះ ស្ថានការណ៍ ក្នុងប្រទេសហ្វីលីពីន។

គួររំលឹកផង ដែរថាគិត ចាប់តាំងពីលោក ចូលកាន់តំណែងជា ប្រធានាធិបតីថ្មីហ្វីលីពីនកាលពី ចុងខែមិថុនា គេសង្កេតឃើញមាន ប៉ូលិស ជាង៦៥០នាក់ ត្រូវបានសម្លាប់ពាក់ព័ន្ធនិង ករណីបង្ក្រាប ឧក្រិដ្ឋកម្មគ្រឿងញៀន ហើយមន្ត្រីប៉ូលិសជាន់ ខ្ពស់លោក Roland Dela Rosa បានលើកឡើងដោះសា ការសម្លាប់នោះ ជាការការពារខ្លួន។

RELATED ARTICLES