ភ្នំពេញ ៖ អតីតតារាសម្តែងនិយមស្លៀកពាក់សិចស៊ី អ្នកនាងសុខ ស្រីម៉ុច ហៅជីដូនកាកី ដែលទើបនឹងទទួលរងការរិះគន់យ៉ាងចាស់ដៃ ក្រោយពីបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់សិចស៊ីកប់ក្រលៀកកាលពីពេលថ្មីៗនេះ បានបញ្ចោញនូវភាពសិចស៊ីកាន់តែខ្លាំង ក្នុងថ្ងៃខួបកំណើត របស់នាង ឈានចូល៣៨ឆ្នាំ។
បន្ទាប់ពីមានរឿងរិះគន់ចំពោះការស្លៀកពាក់ដ៏សិចស៊ី កាលពីចូលរួមក្នុងកម្មវិធីមួយនាពេលកន្លងទៅ ស្រាប់តែពេលនេះ អតីតតារាស្រី សុខ ស្រីម៉ុច កាន់តែបញ្ចោញភាពស៊ិចស៊ីជាងមុនទៅទៀត ដោយនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតប៊ីគីនី ដែលឃើញល្វែងលើយ៉ាងច្បាស់ ធ្វើឱ្យអ្នកគាំទ្រ និងអ្នកទស្សនារូបភាពទាំងនោះចង់ក្តៅខ្លួនទៅហើយ។
ការបង្ហាញឈុតសិចស៊ី ស្ទើរធ្វើឱ្យអ្នកគាំទ្រហូរឈាមច្រមុះរបស់ ស្រីម៉ុច នេះធ្វើឡើង ខណៈដែលនាងបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីអបអរថ្ងៃពិសេស (ខួបអាពាហ៍ពិពាហ៍១៤ឆ្នាំ និងខួបកំណើតឈានចូលវ័យ៣៨ឆ្នាំ)។
ក្រោយពី ស្រីម៉ុច បង្ហោះរូបភាពទាំងនេះ ក៏មានមនុស្សមួយចំនួនបន្តការរិះគន់ដល់នាងផងដែរ តែទោះជាយ៉ាងណា ស្រីម៉ុច ហាក់មិនខ្វល់ខ្វាយជាមួយនឹងពាក្យរិះគន់ទាំងនោះទេ និងថែមទាំងបញ្ចោញសារមួយយ៉ាងខ្លីថា “Damn so enjoying with my life? life without jealousy or harm anyone. បញ្ជាក់ (ជេរ whatever u want ប៉ុន្តែកុំយកឈ្មោះតារា មកអាងដើម្បីយកលេសជេរខ្ញុំ។ ខ្ញុំឈប់ពីតារានេះ តាំងពី១០ឆ្នាំមុនម៉េស) ហើយបើសិនជាមានតារាណាម្នាក់ គាត់ស្រលាញ់ការស្លៀកពាក់ចឹង ក៏មិនត្រូវជេរបញ្ចោរគេដែរ សូមឱ្យមានសុជីវធម៌បន្តិច កុំកាត់ទោសគេដោយការស្លៀកពាក់ (don’t judge the book by cover) ….”។
ស្រីម៉ុច បន្តថា “អត់ទេណាបង ស្រីម៉ុច មិនទំលាប់នឹងលើ រង្គើក្រោមទេ ស្រីម៉ុច ស៊ូក្ស័យឱ្យគេទាល់តែស្លាប់អារឿងសិចស៊ីនឹង ព្រោះវាជាការចូលចិត្ត ហើយវាជាសិទ្ធិសេរីភាព តែស្រីម៉ុចស៊ូក្ស័យមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់ឡើយ មិនថាក្នុងរូបភាពណា អរគុណណាមិត្ត Pov Pov ដែលស្រលាញ់ចូលចិត្តគ្នា…”៕