Wednesday, August 27, 2025
Homeសង្គម និងជីវិតអាណិតណាស់! ក្មេងប្រុសរុញដីចូលម៉ាស៊ីន កិនដាច់កំភួនដៃ

អាណិតណាស់! ក្មេងប្រុសរុញដីចូលម៉ាស៊ីន កិនដាច់កំភួនដៃ

ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសម្នាក់ ព្រោះតែជីវភាពគ្រួសារទីទ័លក្រលំបាកខ្លាំងពេក ចង់ជួយសម្រាលបន្ទុកគ្រួសារ ក៏ចូលទៅធ្វើជាកម្មករនៅក្នុងឡឥដ្ឋជាមួយឪពុកម្តាយដែរ ទាំងដែលខ្លួនមិនទាន់គ្រប់អាយុនៅឡើយ ស្រាប់តែអកុសល ខណៈដែលកំពុងរុញដីចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ក៏ស្រាប់តែជ្រុលដៃ ត្រូវម៉ាស៊ីនកិនដាច់ត្រឹមកំភួនដៃ បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ការងារ ម៉ាស៊ីនកិនដីឥដ្ឋកិនដាច់កំភួនដៃក្មេងប្រុសជាកម្មករឡឥដ្ឋនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម៉ាស៊ីនវាយដីឥដ្ឋក្នុងបរិវេណសិប្បកម្មឡឥដ្ឋមួយកន្លែង ស្ថិតនៅភូមិទួល វិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

ក្មេងប្រុសរងគ្រោះ ដែលត្រូវម៉ាស៊ីនកិនដីឥដ្ឋកិនដាច់ដៃ មានឈ្មោះអឿន វាយុ អាយុ១៤ឆ្នាំ មុខរបរជាកម្មករឡឥដ្ឋ បម្រើការនៅក្នុងសិប្បកម្មឡឥដ្ឋខាងលើ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់សិប្បកម្មឡឥដ្ឋខាងលើ មានឈ្មោះលាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ។

តាមសម្តីបុរសឈ្មោះស៊្រន់ វណ្ណា អាយុ៥៥ឆ្នាំ មុខរបរកម្មករឡឥដ្ឋ និងត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ជីវភាពគ្រួសាររបស់គាត់ មានសភាពក្រីក្រតោកយ៉ាកខ្លាំងណាស់២នាក់ប្តីប្រពន្ធគ្មានរបរអ្វីរកស៊ីចិញ្ចឹមជីវិតនោះទេ គឺមានតែមកធ្វើជាកម្មករ នៅក្នុងឡឥដ្ឋខាងលើ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ។ ចំណែកកូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) ដោយមានចិត្តអាណិតឪពុកម្តាយ និងចង់ជួយសម្រាលបន្ទុកគ្រួសារផង ក៏បានទាមទារមកធ្វើការក្នុងឡឥដ្ឋជាមួយពួកគាត់ជាឪពុកម្តាយដែរ លុះហាមឃាត់មិនបាន ទើបគាត់បានទៅសំពះសុំអង្វរថៅកែឡឥដ្ឋឱ្យជួយទទួលកូនប្រុសគាត់ចូលមកធ្វើការផង។

បុរសជាឪពុកក្មេងប្រុសរងគ្រោះបន្តថា លុះមកដល់ថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ បានដាក់ដីចូលទៅក្នុងម៉ាស៊ីនដូចសព្វដង លុះបន្តិចក្រោយមកមិនដឹងជាយ៉ាងម៉េច ស្រាប់តែជ្រុលដៃចូលក្នុងម៉ាស៊ីន បណ្តាលឱ្យម៉ាស៊ីនកិនដាច់ត្រឹមកំភួនដៃ រងរបួសយ៉ាងធ្ងន់តែម្តង និងសំណាងល្អ ត្រូវអ្នករួមការងារប្រទះឃើញ ជួយចាប់ទាញចេញទាន់ កុំអីរមូលចូលទាំងខ្លួនត្រូវម៉ាស៊ីនកិនស្លាប់បាត់ទៅហើយ៕

RELATED ARTICLES