Wednesday, August 27, 2025
Homeសង្គម និងជីវិតស្រវឹងរកខ្នោះឃើញ! រពិសដៃទះគូទស្រីក្រមុំ៤ដៃ 

ស្រវឹងរកខ្នោះឃើញ! រពិសដៃទះគូទស្រីក្រមុំ៤ដៃ 

ខេត្តកណ្តាល ៖ បុរសម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចក៏បែកគំនិត ចូលទៅក្នុងផ្ទះអ្នកជិតខាង ឃើញកូនក្រមុំគេកំពុងដេកចុចទូរស័ព្ទនៅក្រោមផ្ទះ ក៏ទៅទះគូទកូនក្រមុំគេចំនួន៤ដៃ ធ្វើឱ្យម្តាយឪពុកខាងស្រីខឹងច្រឡោតតោតតូង ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ។

ជនសង្ស័យល្មោភកាម ដែលទះកំប៉េះគូទកូនក្រមុំគេ មានឈ្មោះសុខ សុភាព អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះច.ប.ផ អាយុ២០ឆ្នាំ មុខរបរនិស្សិត មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបាននៅផ្ទះជាមួយបងប្អូនរបស់ខ្លួន ដោយដេកចុចទូរស័ព្ទលេងនៅខាងក្រោមផ្ទះ រីឯម្តាយឪពុកចេញទៅជជែកលេងជាមួយអ្នកជិតខាងដែលនៅជាប់របងផ្ទះគ្នា។ ខណៈនោះស្រាប់តែជនសង្ស័យ ពុំដឹងជាមកពីណា ក៏ដើរចូលផ្ទះនារីរងគ្រោះទាំងស្ថានភាពស្រវឹងជោកជាំ ចំណែកនារីរងគ្រោះពុំបានដឹងថា ជនសង្ស័យចូលក្នុងផ្ទះខ្លួនឡើយ ស្រាប់តែឆ្លៀតឱកាសនោះ ជនសង្ស័យក៏បានយកដៃ ទះគូទនារីរងគ្រោះចំនួន៤ដៃ ធ្វែឱ្យីនារីរងគ្រោះភ្ញាក់ក្រោកស្រែកឆោឡោ ហើយជនសង្ស័យនៅតែស្រវាស្ទុះរកចាប់ទ្រោបពីលើនារីរងគ្រោះបន្ថែមទៀត តែនារីរងគ្រោះ បានរត់ចេញមកក្រៅផ្ទះរួចខ្លួន ក្នុងពេលជាមួយគ្នានោះឪពុកម្តាយនារីរងគ្រោះដែលកំពុងជជែកលេងជាមួយអ្នកជិតខាង បានឮសំឡេងកូនស្រីស្រែឆោឡោនៅផ្ទះរបស់ខ្លួន ក៏បានមកមើល ស្រាប់តែឃើញជនសង្ស័យដើរចេញពីផ្ទះរបស់គាត់ ដោយថែមទាំងបោះសម្តីទៀតថា “អញយកនាងច.ប.ផ ឱ្យទាល់តែបាន…”៕

RELATED ARTICLES