Wednesday, August 27, 2025
Homeសង្គម និងជីវិតផ្សោតទម្ងន់ជាង១០០គីឡូ ងាប់អណ្តែតទឹកសមុទ្រ

ផ្សោតទម្ងន់ជាង១០០គីឡូ ងាប់អណ្តែតទឹកសមុទ្រ

ខេត្តព្រះសីហនុ ៖ ត្រីផ្សោតសមុទ្រមួយក្បាលមានទម្ងន់ប្រមាណជាង១០០គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតសមុទ្រ មកទើរលើឆ្នេរកោះរ៉ុងសន្លឹម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

តាមប្រភពពីប្រជាពលរដ្ឋដែលបានប្រទះឃើញសពត្រីផ្សោតនេះ បានឱ្យដឹងថា ត្រីផ្សោតសមុទ្រមួយក្បាលនេះ ទំនងជាងាប់ច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកដល់ឆ្នេរកោះរ៉ុងសន្លឹម ហើយក្រោយពីប្រទះឃើញភ្លាមៗ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឱ្យចុះមកពិនិត្យភ្លាមៗ។

តាមមន្ត្រីជំនាញដែលចុះពិនិត្យសពត្រីផ្សោតដល់ទីតាំងកើតហេតុ បានសន្និដ្ឋានថា ត្រីផ្សោតសមុទ្រដ៏កម្រមួយនេះ ទំនងជាងាប់ដោយសារតែវាបានស៊ីចំណីសេសសល់ខ្ចប់ក្នុងស្បោងប្លាស្ទិក ដែលត្រូវបានមនុស្សបោះចោលពេលធ្វើដំណើរតាមផ្លូវសមុទ្រ ច្រើនលើសកំណត់ ព្រោះថា នៅនឹងមាត់សាកសពត្រីផ្សោតសមុទ្រនេះ គេរកឃើញសុទ្ធតែកញ្ចប់ចំណីច្រកស្បោងប្លាស្ទិក។

ជាមួយនេះ មន្ត្រីជំនាញ បានអំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រគប្បីរួមគ្នា លុបបំបាត់បញ្ហាបោះចោលសំរាម កាកសំណល់ ផ្សេងៗក្នុងសមុទ្រដើម្បីការពារបរិស្ថានផង និងការពារជីវិតសត្វសមុទ្រផងដែរ៕

RELATED ARTICLES