Wednesday, August 27, 2025
Homeសង្គម និងជីវិតក្មេងស្រីហែលទឹកឆ្លងប្រឡាយទៅបេះម្អម លង់ស្លាប់២នាក់

ក្មេងស្រីហែលទឹកឆ្លងប្រឡាយទៅបេះម្អម លង់ស្លាប់២នាក់

ខេត្តកំពង់ចាម ៖ ក្មេងស្រី២នាក់ បានតាមឪពុកម្តាយរបស់ខ្លួនទៅច្រូតស្រូវនៅស្រែ លុះទៅដល់ ក៏បានបបួលគ្នាហែលទឹកទៅរកបេះម្អម នៅត្រើយម្ខាងប្រឡាយ លុះពេលបេះម្អមបានហើយ ហែលទឹកត្រឡប់មកវិញ ស្រាប់តែអស់ដៃ ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រទ្បាយទឹកខាងជើងភូមិសូរសែន ឃុំសូសែន ស្រុកព្រៃឈរ។

ក្មេងស្រីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះភុំ  ម៉ីម៉ី អាយុ១៣ឆ្នាំ មានឪពុកឈ្មោះសោម ផាត  អាយុ៤៨ឆ្នាំ ម្តាយឈ្មោះ យឹន សាវ៉ាត អាយុ៤៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ និងទី២-ឈ្មោះយាន ចិន្តា អាយុ១៤ឆ្នាំ មានឪពុកឈ្មោះយឺន យ៉ត អាយុ៣២ឆ្នាំ ម្តាយឈ្មោះហោ សុខឃីម អាយុុុ៣០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់ពួកគាត់ទាំង២ បាននាំគ្នាទៅតាមពួកគាត់ ដែលចេញទៅច្រូតស្រូវ។ លុះពេលទៅដល់ ខណៈដែលពួកគាត់រវល់ជាប់ដៃច្រូតស្រូវ ស្រាប់តែកូនស្រីរបស់ពួកគាត់ ក៏បាននាំគ្នាហែលឆ្លងប្រឡាយទឹក ដែលមានជំរៅប្រហែល២,៥០ម៉ែត្រ និងទទឹងប្រហែល២,៥០ម៉ែត្រ ដើម្បីទៅបេះម្អមស្រែនៅត្រើយម្ខាងទៀត។ លុះពេលបេះម្អមរួចហើយ កូនស្រីទាំង២នាក់ ក៏បាននាំគ្នាហែលឆ្លងមកវិញ ស្រាប់តែទំនងជាអស់ដៃ ក៏បណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង៕

RELATED ARTICLES