Tuesday, August 26, 2025
Homeសង្គម និងជីវិតវ៉ៃប្រពន្ធមានផ្ទៃពោះសន្លប់ រួចអូសចោលកណ្តាលព្រៃ

វ៉ៃប្រពន្ធមានផ្ទៃពោះសន្លប់ រួចអូសចោលកណ្តាលព្រៃ

ខេត្តស្វាយរៀង ៖ បុរសជាប្តីម្នាក់នេះ មានចិត្តកំណាចឃោរឃៅខ្លាំងណាស់ ធ្វើបាបប្រពន្ធទាំងផ្លូវចិត្តផ្លូវកាយ សូម្បីតែប្រពន្ធកំពុងមានផ្ទៃពោះ ក៏ប្តីគ្មានចិត្តអាណិតអាសូរ ដើរលេងផឹកស្រាស្រវឹង បែរជាមករករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាវាយដំប្រពន្ធរហូតដល់បែកមុខ បែកមាត់ សន្លប់ស្តូកស្តឹង រួចក៏អូសប្រពន្ធយកទៅចោលនៅកណ្តាលព្រៃពេញ១យប់។

ហេតុការណ៍អំពើហិង្សាប្តីវ៉ៃប្រពន្ធសន្លប់ រួចអូសយកទៅបោះចោលកណ្តាលព្រៃនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃមួយកន្លែងក្នុងខេត្តព្រះវិហារ លុះព្រឹកព្រលឹមឡើងនៅពេលដែលស្ត្រីរងគ្រោះជាប្រពន្ធភ្ញាក់ដឹងខ្លួន សំណាងល្អបានជួបនឹងអ្នកលក់នំប៉័ងម្នាក់ ជួយនាំយកទៅប្រគល់ឱ្យប៉ូលិស ជួយរកឡានឱ្យជិះត្រឡប់មកស្រុកកំណើតវិញនៅឯខេត្តស្វាយរៀង។

ស្ត្រីរងគ្រោះ ដែលកំពុងមានផ្ទៃពោះ ត្រូវប្តីប្រើអំពើហិង្សាវាយដំដោយគ្មានអាសូរនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ រាជនី កាហ្វេ និងមានស្រុកកំណើតនៅឃុំឈើទាល ស្រុកស្វាយជ្រំ។ ចំណែកបុរសជាប្តីកំណាច ក៏មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដែរ កំពុងស្នាក់នៅឯខេត្តព្រះវិហារ។

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ស្ត្រីរងគ្រោះ ឈ្មោះរាជនី កាហ្វេ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះរូបថតចំនួន៨សន្លឹក បង្ហាញពីមុខមាត់របស់នាង ដែលជាប់ដិតដាបដោយស្នាមរបួស បែក ជាំ ហើមពោរ ដោយសារតែស្នាដៃប្តីកំណាច វាយដំដោយ គ្មានប្រណី។
ជាមួយនេះ ម្ចាស់គណនី រាជនី កាហ្វេ បានបង្ហោះសារថ្លាថ្លែងពីទុក្ខសោករបស់ខ្លួនថា “សែនខ្លោចផ្សារណាស់ រូបខ្ញុំជូបមនុស្សឃោរឃៅ ជាងសត្វតិរិច្ឆានគ្មានក្តីមេត្តា ម្តងជាពីរបីដង ចាប់វាយទាត់ធាក់គ្មានអាសូរ ទោះបីជាខ្ញុំខំសំពះអង្វរសុំជីវិតយ៉ាងណា ក៏គាត់មិនអាណិតឡើយ
វ៉ៃរូបខ្ញុំទាល់តែសន្លប់ រូចយកខ្ញុំបោះចោលទាំងខ្ញុំរូបមួយតែជីវិតពីរ។ មិនមែនថ្ងៃទេគឺយប់ទៀត ហើយនៅក្នុងព្រៃសែនស្ងាត់សូន្យឈឹង។ តែបានគុណទឹកដោះម្តាយថ្លៃ សន្លប់មួយយប់ទល់ភ្លឺនៅក្នុងព្រៃ លុះបានដឹងខ្លួនភ្លឺឡើងម៉ោងប្រាំ បានជូបពូម្នាក់ដែលជាអ្នកលក់នំប៉័ងជួយសង្គ្រោះ ជីវិតដោយយករូបខ្ញុំប្រគល់ឱ្យពូប៉ូលិស គាត់បានជួយរកឡានឱ្យជិះ ទើបរូបខ្ញុំបានត្រឡប់ដល់ស្រុកកំណើត ជួបជុំម៉ែឪបងប្អូនដោយសុវត្ថិភាព ចង់ប្រាប់ថា ខ្ញុំឈឺចាប់ណាស់…”៕

RELATED ARTICLES