Tuesday, August 26, 2025
Homeសង្គម និងជីវិតចាប់ខ្លួនឃាតករ បាញ់សម្លាប់គូស្នេហ៍វ័យក្មេងបានហើយ

ចាប់ខ្លួនឃាតករ បាញ់សម្លាប់គូស្នេហ៍វ័យក្មេងបានហើយ

ខេត្តព្រៃវែង ៖ ជនសង្ស័យជាឃាតករម្នាក់ ដែលបានធ្វើសកម្មភាពបាញ់សម្លាប់គូស្នេហ៍វ័យក្មេងចំនួន២នាក់ កាលពីពេលថ្មីៗកន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញស្រុកកញ្ជ្រៀច សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុងធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ចៀច។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ាន់ យ៉ា ហៅអួន ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ មានលំនៅក្នុងភូមិបាតង ឃុំបាងលា ស្រុកបាតង ខេត្តភូកេត ប្រទេសថៃ។ ចំណែកជនរងគ្រោះទាំង២នាក់ ដែលត្រូវឃាតករបាញ់សម្លាប់យ៉ាងឃោរឃៅ រួមមាន ទី១-ឈ្មោះហ្គ្រុន ភេទប្រុស អាយុ២១ឆ្នាំ និងទី២-ឈ្មោះសាប់ប៉ាយ ភេទស្រី អាយុ២០ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ ជាជនជាតិថៃ និងមានលំនៅក្នុងខេត្តកាឡាស៊ីន ប្រទេសថៃ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាឃាតករខាងលើនោះ បានធ្វើឡើងនៅចំណុចភូមិឆ្អឹងជំនី ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ពាក់ពន្ធ័នឹងករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ២នាក់ខាងលេិ ដោយកាំភ្លើងខ្លីម៉ាក K59 បណ្តាលឱ្យស្លាប់នៅនឹងកន្លែង លើភ្នំ ខោជីចាន់ ខេត្តឈុនបុរី ប្រទេសថៃ៕

RELATED ARTICLES