Tuesday, August 26, 2025
Homeសង្គម និងជីវិតទាស់សម្តីជាមួយប្រពន្ធ ប្តីទាញដំបងឫស្សីវ៉ៃជាំចង្កេះ

ទាស់សម្តីជាមួយប្រពន្ធ ប្តីទាញដំបងឫស្សីវ៉ៃជាំចង្កេះ

ខេត្តកណ្តាល ៖ បុរសម្នាក់ចេញពីផឹកស្រវឹង ដើរមកដល់ផ្ទះ ក៏ស្រាប់តែរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រហូតបង្កនូវអំពើហិង្សាទាញដំបងឫស្សីវាយសំពងប្រពន្ធ បណ្តាលឱ្យជាំចង្កេះ រងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ។

បុរសជាប្តីដែលផឹកស៊ីស្រវឹង បែរជាមកផ្ទះរករឿងវ៉ៃប្រពន្ធឱ្យរងរបួសនេះ មានឈ្មោះងិន សុធា អាយុ៤៨ឆ្នាំ មុខរបរជាកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះតោ សុផាន់ អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមគ្រួសារខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សប្រមឹក ដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ និងចូលចិត្តប្រើអំពើហិង្សាដាក់ប្រពន្ធខ្លាំងណាស់ ប៉ុន្តែកន្លងមក ស្ត្រីជាប្រពន្ធចេះ តែទ្រាំបៀមទុក្ខតែម្នាក់ឯង មិនដាច់ចិត្តប្តឹងផ្តល់ប្តីកំណាចរូបនេះទេ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យជាប្តី បានចេញទៅផឹកស៊ីជាមួយបនភឿន តាំងពីថ្ងៃរេសៀល រហូតដល់កប់ ព្រលប់ទើបត្រឡប់មកផ្ទះវិញ ទាំងសភាពស្រវឹងជោកជាំ ដើរស្ទើរមិនត្រង់ផ្លូវ។ លុះគ្រាន់តែមកដល់ផ្ទះភ្លាម ជនសង្ស័យជាប្តីក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក ជេរបញ្ចោរប្រពន្ធ រួចក៏ស្ទុះទៅទាញដំបងឬស្សីមកវាយសំពងទៅលើស្ត្រីរិងគ្រោះជាប្រពន្ធចំចង្កេះ បណ្តាលឱ្យជាំចង្កេះរងរបួសធ្ងន់ ព្រមទាំងជាំពេញខ្លួនទៀតផង៕

RELATED ARTICLES