Tuesday, August 26, 2025
Homeសង្គម និងជីវិតឈរចាំប្តីបត់ជើងតូច ម៉ូតូបុកប្រពន្ធបោកក្បាលស្លាប់

ឈរចាំប្តីបត់ជើងតូច ម៉ូតូបុកប្រពន្ធបោកក្បាលស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់កំពុងជិះម៉ូតូដឹកគ្នា ស្រាប់តែបុរសជាប្តីបានឈឺបត់ជើងតូច ក៏ឈប់ម៉ូតូលើចិញ្ចើមផ្លូវ កន្លែងងងឹតផងស្ងាត់ផង បំណងចុះបត់ជើង ដោយឱ្យប្រពន្ធឈរចាំម៉ូតូនៅលើចិញ្ចើមផ្លូវ ស្រាប់តែបន្តិចក្រោយមកក៏មានម៉ូតូ១គ្រឿង បើកជ្រុលមកបុក ស្ត្រីជាប្រពន្ធយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នកបើកម៉ូតូបង្ក បានបើកម៉ូតូទៅមុខ បន្តគេចខ្លួនបាត់ស្រមោល។

ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥  ត្រង់ចំណុចខាងកើតវត្តស្ទឹងបត់ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះដែលត្រូវម៉ូតូបុកស្លាប់ មានឈ្មោះតាន់ វិច្ឆិកា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូដឹកប្រពន្ធនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងកើតវត្តស្ទឹងបត់ ដោយសារតែគាត់ជាប្តីឈឺបត់ជើងតូចពេក ក៏ឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ដើម្បីចុះទៅបត់ជើង ដោយទុកឱ្យប្រពន្ធឈរចាំម៉ូតូនៅលើចិញ្ចើមផ្លូវ ហើយដោយសារតែនៅកន្លែងមានសភាពស្ងាត់ផង ងងឹតផង ស្រាប់តែបន្តិច ក្រោយមកក៏មាន ម៉ូតូ១គ្រឿងជិះក្នុងល្បឿនលឿន ទំនងជាមើលមិនឃើញ ក៏ជ្រុលមកបុកប្រពន្ធរបស់គាត់យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោក ក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗមួយរំពេច។ ចំណែកម៉ូតូបង្ក មិនបានដួលនោះទេ ហើយអ្នកបើកបរក៏បន្តដំណើរទៅមុខទៀត គេចខ្លួនបាត់ ស្រមោលតែម្តង៕

RELATED ARTICLES