ស្របពេលដែលព័ត៌មានចចាមអារ៉ាមស្តីពីការចាកចេញរបស់កីឡាករ Eden Hazard នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយនោះ ឥឡូវនេះខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក បានចេញមុខអះអាងថា លោកនឹងមិនចាកចេញទៅណាទេ។
Hazard បាននិយាយថា “សម្រាប់ឆ្នាំនេះ ខ្ញុំមិនទាន់អស់និស្ស័យជាមួយក្លឹប Chelsea តែខ្ញុំមិនទាន់ប្រាកដថា ខ្ញុំអាចបន្តនៅទីនេះ បានយូរប៉ុនណានោះទេ”។
ក្រោយជោគជ័យលើក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃសៅរ៍ កន្លងទៅ។
Hazard បាននិយាយថា ខ្ញុំមិនទាន់បានគិតពីការចាកចេញពីក្លឹប Chelsea នៅឡើយទេ។ ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ។ ម៉្យាងវិញទៀត ខ្ញុំនៅសល់កុងត្រារយៈពេល២ឆ្នាំទៀត ជាមួយក្លឹបនេះ។
ទោះជាយ៉ាងណាក្តី ឥឡូវនេះអ្វីៗបានបញ្ជាក់ច្បាស់ហើយថា កីឡាករ Hazard នឹងរួមរស់ជាមួយ Chelsea បន្តទៀត ដោយសារតែរដូវកាលដោះដូរនៅអង់គ្លេស បានបិទបញ្ចប់ទៅហើយ។
កីឡាករខ្សែប្រយុទ្ធ Hazard ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅលេងជាមួយក្លឹប Real Madrid កាលពីបើករដូវកាលដោះដូរដំបូង ដើម្បីជំនួសតំណែងកីឡាករ Christino Ronaldo ដែលផ្ទេរទៅក្លឹបបាល់ទាត់អ៊ីតាលី សេះបង្កង់ Juventus៕