ខេត្តកណ្តាល ៈ បុរសល្មោភកាមម្នាក់ ឃើញក្មេងស្រីជាកូនអ្នកជិតខាងម្នាក់ចូលមកមើលទូរទស្សន៍នៅក្នុងផ្ទះរបស់ខ្លួន ក៏បែកគំនិតលូកស្ទាបប្រដាប់ភេទក្មេងស្រីរូបនោះ រួចធ្វើសកម្មភាពសម្រេចកាមដោយខ្លួនឯង លុះក្មេងស្រីរងគ្រោះប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹង សមត្ថកិច្ចចាប់ខ្លួននាំយកទៅសាកសួរ ស្រាប់តែបែកធ្លាយរឿងរ៉ាវថា ជនសង្ស័យរូបនេះធ្លាប់រំលោភកូនស្រីបង្កើតខ្លួនឯងដល់ទៅ៣ដងឯណោះ។
ករណីឪពុកបង្កើតរំលោភកូនស្រីខ្លួនឯងនេះ បានកើតឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៨ រហូតចុងក្រោយប្រព្រឹត្តនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ប៉ុន្តែក្មេងស្រីរងគ្រោះមិនហ៊ានប្រាប់ម្តាយ ឬដាក់ពាក្យបណ្តឹងឡើយ។ បន្ទាប់មកនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ឆ្លៀតពេលដែលក្មេងស្រីជាកូនរបស់អ្នកជិតខាងម្នាក់ ចូលមកមើលទូរទស្សន៍នៅក្នុងផ្ទះរបស់ខ្លួន ជនល្មោភកាមរូបនេះ ក៏បានធ្វើសកម្មភាពលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះ រួចក៏សម្រេចកាមដោយខ្លួនឯង។ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យមកសួរនាំ ស្រាប់តែបែកធ្លាយថា ជនសង្ស័យធ្លាប់រំលោភកូនស្រីបង្កើតខ្លួនឯងទៀត។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី២នាក់ សុទ្ធតែស្ថិតក្នុងជាអនីតិជន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងផង កូនស្រីអ្នកជិតខាងផង ទីបំផុតត្រូវជាប់ខ្នោះនេះ មានឈ្មោះផុន សុធា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះម៉ឺម វ៉ាន់ឌី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោរងគ្រោះទាំង២នាក់រួមមាន ទី១-ឈ្មោះម.ល.ណ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាសំប៉ានក្រោម មានម្តាយចិញ្ចឹមឈ្មោះម៉ឺម ម៉ាឡា អាយុ៤៦ឆ្នាំ មុខរបរកម្មការិនី (ត្រូវជាបងថ្លៃជនសង្ស័យ) និងទី២-ឈ្មោះស.ស.ន អាយុ៨ឆ្នាំ ជាសិស្សថ្នាក់ទី២ នៃសាលាបឋមសិក្សាសំប៉ានក្រោម (ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ)។ ក្មេងស្រីរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំបិល បានបញ្ជាក់ប្រាប់ថា កន្លងមកនៅថ្ងៃខែមិនចាំ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ឈ្មោះផុន សុធា ធ្លាប់បានរួមភេទជាមួយក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ជាច្រើនលើកមកហើយ។ លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះឈ្មោះម.ល.ណ បានមកមើលទូរទស្សន៍ជាមួយក្មេងស្រីរងគ្រោះឈ្មោះស.ស.ន នៅផ្ទះរបស់ឈ្មោះផុន សុធា ពេលនោះឈ្មោះផុន សុធា បានយកដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះឈ្មោះម.ល.ណ រួចហើយសម្រេចកាមខ្លួនឯងដល់បានសម្រេច បន្ទាប់មក ក្មេងស្រីរងគ្រោះឈ្មោះម.ល.ណ ក៏ត្រឡប់មកដេកផ្ទះខ្លួនវិញ។
ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទើបក្មេងស្រីរងគ្រោះ បានទម្លាយរឿងរ៉ាវប្រាប់ម្តាយចិញ្ចឹមរបស់ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ និងឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកអំបិល សហការជាមួយកម្លាំង អន្តរាគមន៍ស្រុកស្អាង ចុះឃាត់ខ្លួនជនសង្ស័យឈ្មោះផុន សុធា មកសាកសួរ ស្រាប់តែធ្លាយរឿងរ៉ាវដែលជនសង្ស័យចាប់រំលោភកូនស្រីបង្កើតខ្លួនឯង៣ដងថែមទៀតតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផុន សុធា បានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយកូនស្រីបង្កើតឈ្មោះ ស.ស.ន បានចំនួន៣លើកនៅពេលរសៀល គឺលើកទី១ នៅឆ្នាំ២០១៧ គ្រាន់តែឱបលើកទី២នៅថ្ងៃមិនចាំខែកុម្ភៈ ឆ្នាំ២០១៨ ខ្លួនបានយកប្រដាប់ភេទទៅញល់ៗប្រដាប់ភេទកូនស្រី រួចក៏សម្រេចកាមខ្លួនឯង រហូតដល់ចេញទឹកកាមមកខាងក្រៅ ដល់លើកទី៣ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក៏ធ្វើសកម្មភាពដូចលើកទី២ដែរ៕