Tuesday, August 26, 2025
Homeសង្គម និងជីវិតអីក៏ឆ្លៀតម៉្លេះ! ប្រឡងបាក់ឌុបចប់ភ្លាម ចេញឆក់ភ្លែត រត់មិនរួចប៉ោងមុខ

អីក៏ឆ្លៀតម៉្លេះ! ប្រឡងបាក់ឌុបចប់ភ្លាម ចេញឆក់ភ្លែត រត់មិនរួចប៉ោងមុខ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ក៏បែកគំនិំតចេញធ្វើសកម្មភាពឆក់ទូរស័ព្ទ ជាមួយដៃគូម្នាក់ទៀត លុះឆក់ទូរស័ព្ទពីជនរងគ្រោះបានហើយ រត់គេចមិនរួច ភ័យពេកជិះទៅបុកធុងទឹកកកដែលប្រជាពលរដ្ឋដាក់លក់លើចិញ្ចើម ផ្លូវបណ្តាលឱ្យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានស្វាគមន៍ម្នាក់១ដៃ១ជើង រហូតដល់បែកក្បាល ប៉ោងមុខមើលលែងស្គាល់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។

ករណីបេក្ខជនប្រឡងបាក់ឌុប ចប់ម៉ោងប្រឡងចេញឆក់គ្រាន់បានសោហ៊ុយយកទៅជប់លៀងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្សារ TK តាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក តែត្រូវអស់លក្ខណ៍ រត់លេងរួចត្រឹមចំណុចក្បែរវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩៤ កែងនិងផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក។

ជនសង្ស័យឆក់ទូរស័ព្ទ ដែលត្រូវប្រជាពលរដ្ឋព័ទ្ធវ៉ៃប៉ោងមុខ ស្ទើរម្តាយមើលលែងស្គាល់ មានឈ្មោះគឹម ប្រុសពៅ អាយុ១៦ឆ្នាំ មុខរបរជាសិស្សនៅវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះ មាន ឈ្មោះប៊ុន សុខហេង អាយុ១៧ឆ្នាំ ជាសិស្សទើបប្រឡងបាក់ឌុបហើយ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ចំណែកទូរស័ព្ទដែលជនសង្ស័យ ឆក់យកទៅម៉ាក iPhone 7Plus ពណ៌ទឹកប្រាក់។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេ និងប្អូនស្រី បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-8854 ដោយឱ្យប្អូនស្រីជាអ្នកបើកបរ ចំណែករូបគេជាអ្នកអង្គុយពីក្រោយ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥១៦ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ មានអ្នកទូរស័ព្ទមក ទើបរូបគេបានដកទូរស័ព្ទដៃម៉ាក iPhone 7Plus ពីក្នុងហោ ប៉ៅយកមកនិយាយ។ លុះក្រោយពេលនិយាយចប់ រូបគេក៏បានដាក់ទូ់រស័ព្ទចូលក្នុងហោប៉ៅខោវិញ ស្រាប់តែភ្លាមនោះ ក៏លេចមុខសង្ស័យខាងលើ រួមទាំងបក្សពួកម្នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HC-2448 បានជិះ មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គេយកទៅបាត់។

ជនរងគ្រោះ បន្តថា ភ្លាមៗនោះ រូបគេ ក៏បានឱ្យប្អូនស្រីចុះពីលើម៉ូតូ ចំណែករូបគេ បានជិះម៉ូតូ ដេញតាមជនសង្ស័យ ដោយដេញបណ្តើរ ស្រែកបណ្តើរថាចោរឆក់ៗ រហូតមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែជនសង្ស័យភ័យស្លន់ស្លោពេក ទើបជ្រុលចង្កូតម៉ូតូទៅបុកធុង ទឹកកករបស់ប្រជាពលរដ្ឋដែលដាក់លក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួល រួចក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ ជួយចាប់បានជនសង្ស័យខាងលើដែលជាអ្នកធ្វើសកម្មភាពឆក់ រួចក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឱ្យបែកក្បាល ប៉ោងមុខតែម្តង ចំណែកឯបក្សពួកម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូបានងើបរត់គេចខ្លួនបាត់ស្រមោល៕

RELATED ARTICLES