Tuesday, August 26, 2025
Homeសង្គម និងជីវិតបាត់ប្រពន្ធ១ខែ ប្តីប្រកាសហៅវិលវិញ

បាត់ប្រពន្ធ១ខែ ប្តីប្រកាសហៅវិលវិញ

ភ្នំពេញ ៖ ស្ត្រីមានប្តីម្នាក់ នៅសុខៗក៏បានបាត់ចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល១ខែមកហើយ បើទោះជាក្រុមគ្រួសារ និងបុរសជាប្តីតាមស្វែងរកយ៉ាងណា ក៏មិនទទួលបានដំណឹងទាល់តែសោះ ជាហេតុធ្វើឱ្យបុរសជាប្តីមានការភ័យព្រួយ ប្រកាសហៅប្រពន្ធឱ្យវិល ត្រឡប់មកផ្ទះវិញ។

ស្ត្រីដែលចេញពីផ្ទះចោលប្តីអស់រយៈពេល១ខែនេះ មានឈ្មោះអ៊ុច រតនា ហៅស្រីអន អាយុ២៥ឆ្នាំ មានប្តីឈ្មោះយ៉ុង ចិន្តា និងមានលំនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានរៀបការនឹងគ្នាប៉ុន្មានឆ្នាំមំកហើយ និងស្រលាញ់គ្នាខ្លាំងណាស់ មិនដែលមាន បញ្ហារកាំរកូសអ្វីធំដុំនោះទេ ចំណែកគាត់ជាប្តីក៏មិនធ្លាប់ប្រើសម្តីតូចធំដាក់ប្រពន្ធដែរ តែមិននឹកស្មានថា នៅសុខៗប្រពន្ធបែរជាចេញពីផ្ទះបាត់ ដោយមិនប្រាប់ដំណឹងអ្វីមួយម៉ាត់បែបនេះសោះ។

បុរសជាប្តីបន្តថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានចេញពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យសមាជិកគ្រួសារណាម្នាក់បានដឹងថា នាងចេញទៅណាមកណា ឬទៅជាមួយអ្នកណានោះទេ។ លុះដល់ល្ងាចទៅហើយនៅតែមិនទាន់ឃើញប្រពន្ធត្រឡប់មកផ្ទះវិញ ទើបគាត់ជាប្តី រួមនឹងក្រុមគ្រួសារ កើតមានការផ្អើលឆោឡោ ដើរតាមស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានដំណឹងអ្វីសូម្បីបន្តិចសោះ ដោយគិតមកដល់សព្វថ្ងៃ ប្រពន្ធរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល១ខែមកហើយ មិនដឹងថា ប្រពន្ធមានសុខទុក្ខបែបណានោះទេ៕

RELATED ARTICLES