ចិន៖ តែប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពី រដ្ឋាភិបាល ឥណ្ឌាបានធ្វើ សកម្មភាពដាក់ ពង្រាយកំណែ ទម្រង់ថ្មីពិសេស មួយនៃមីស៊ីល BrahMos នៅតំបន់ ភាគឦសាន រដ្ឋាភិបាលចិន បានព្រមានថា ការធ្វើបែបនេះ នឹងមានឥទ្ធិពល អវិជ្ជមានលើស្ថិរភាព តាមបណ្តោយព្រំដែន។
គណៈកម្មការសន្តិសុខ នៃគណៈរដ្ឋមន្ត្រី ដែលដឹកនាំ ដោយលោក នាយករដ្ឋមន្ត្រី Narendra Modi បានបញ្ជាក់ យ៉ាងច្បាស់ លាស់ថា ការបង្កើនកង វរសេនាធំថ្មីមួយ នឹងត្រូវបំពាក់ ដោយកំណែ ទម្រង់ថ្មីនៃបច្ចេកវិទ្យា ជឿនលឿន របស់មីស៊ីល BrahMos ដែលអភិវឌ្ឍន៍ ឡើង សម្រាប់សមរភូមិ លើតំបន់ភ្នំ។
កងវរសេនាធំថ្មីនេះ នឹងត្រូវបានដាក់ ពង្រាយក្នុងរដ្ឋ Arunachal Pradesh ដែល នៅតែជាតំបន់ យុទ្ធសាស្ត្រ និងទីជម្លោះ មួយក្នុងផ្នែក ទំនាក់ទំនងឥណ្ឌា-ចិន។ តាមវិចារណក ថាមួយជាង មួយកាលពីចុង សប្តាហ៍កន្លងមក នេះក្នុងកាសែត PLA Daily ដែលជាគ្រឹះ ស្ថានបោះពុម្ភផ្សាយ ផ្លូវការរបស់កងទ័ពរំដោះ ប្រជាជនចិនបានឲ្យដឹង ថាការដាក់ពង្រាយមី ស៊ីលដ៏ ទំនើបនេះ អាចនាំមកនូវ វិធានការប្រឆាំង ឬតបតវិញពី សំណាក់រដ្ឋាភិបាល ក្រុងប៉េកាំង។
បណ្តាញផ្សព្វផ្សាយ នេះថែមទាំង បានលើកឡើងផង ដែរថាការដាក់ ពង្រាយមីស៊ីល របស់ឥណ្ឌា នៅតាមព្រំដែន គឺធ្វើហួស ពីភាព ចាំបាច់នៃ កិច្ចការពារ ខ្លួនរបស់ខ្លួន ហើយក៏ជាឥរិយាបថនៃការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មកលើ ខេត្តយូណាន និងទីបេ របស់ចិនថែម ទៀតផង។
ជាងនេះទៅទៀត ការពង្រាយ មីស៊ីល BrahMos ជាការបង្កើន នូវភាពប្រកួត ប្រជែងនិង ការប្រឈមមុខ ក្នុងទំនាក់ទំនង ស៊ីណូឥណ្ឌា និងនាំមកនូវឥទ្ធិពល អវិជ្ជមាននៅក្នុង ស្ថិរភាពក្នុងតំបន់នោះ។
រហូតមកដល់ពេល នេះកងទ័ព ឥណ្ឌាបានបង្កើន វរសេនាធំចំនួន ៣ដោយ បំពាក់មកជាមួយ មីស៊ីល BrahMos ជំនាន់មុនពីរគ្រាប់។ ចំណែកវរ សេនាធំថ្មីសម្រាប់ តំបន់ភូមិភាគឦសាននឹង មានប្រដាប់ដោយ មីស៊ីល១០០គ្រាប់ ប្រព័ន្ធបាញ់មីស៊ីល ចល័ត ដោយស្វ័យ ប្រវត្តិនិង ទីបញ្ជាការចល័ត មួយផងដែរ។