ព័ត៌មានអន្តរជាតិទាន់ហេតុការណ៍
តំបន់កាហ្សា៖ ជាថ្មីម្តងទៀតកាល ពីម្សិលមិញ សហរដ្ឋអាមេរិក បានបញ្ជូនសារ ទៅជនជាតិ អាមេរិកាំង ដែលស្ថិតនៅ តំបន់កាហ្សាជាដែនដី ត្រួតត្រា ដោយពួកហាម៉ាស ចាកចេញ ពីទីនោះជា បន្ទាន់កាន់តែ ឆាប់កាន់ តែប្រសើរ។
ការក្រើនរំលឹក បែបនេះបានធ្វើ ឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល និយាយថាខ្លួន បានទម្លាក់គ្រាប់ បែកស្រោយ លើគោលដៅ ចំនួន១២ក្នុងតំបន់កាហ្សា ចាប់តាំងពីថ្ងៃ អាទិត្យរហូត មកដល់ថ្ងៃ ច័ន្ទដើម សប្តាហ៍នេះ ជាការឆ្លើយ តបនឹងការបាញ់ គ្រាប់រ៉ុក្កែតចេញ ពីតំបន់នោះ។ មន្ត្រីផ្នែកឱសថរបស់ ប៉ាឡេស្ទីនបា ននិយាយថាមាន មនុស្ស៤នាក់រង របួសក្នុងហេ តុការណ៍នេះ។
រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន តែងតែធ្វើការកត់ សម្គាល់ថ្មីជុំវិញ ការក្រើនរំ លឹកដល់ប្រជា ជនរបស់ ខ្លួនដែល ធ្វើដំណើរទៅ កាន់ ទីនោះនិងអ្នក ដែលរស់នៅក្នុង តាមបណ្តាប្រទេស នានាជុំវិញ ពិភពលោក។
នៅក្នុងករណីកាហ្សា
ក្រសួងការបរទេស បានព្រមានមិនឲ្យប្រជា ពលរដ្ឋអាមេរិក ធ្វើដំណើរ ទៅកាន់ ទឹកដីនោះឡើយ ហើយថែម ទាំងជំរុញ ឲ្យអ្នកទាំងឡាយ ដែលមាន វត្តមាននៅតំបន់កាហ្សា ចាកចេញ កាន់តែឆាប់ កាន់តែប្រសើរ ខណៈ ដែលច្រកទ្វារ ឆ្លងកាត់តាម ព្រំដែននៅបើកចំហនៅឡើយ។ កាលពីខែធ្នូឆ្នាំ២០១៥ ក្រសួង ក៏ធ្លាប់ចេញ សេចក្តីថ្លែងការណ៍ ស្រដៀងគ្នា នេះផងដែរ។ ចាប់តាំង ពីខែមក រាមក មានគ្រាប់រ៉ុក្កែត ចំនួន១៤គ្រាប់ ត្រូវបានបាញ់ចេញ ពីកាហ្សាដែល បានវាយប្រហារ មកលើដែនដី របស់អ៊ីស្រាអែល។
ប្រភពពីមន្ត្រីយោធា ឲ្យដឹងថាតំបន់ ព្រំដែននៅតែ មានភាពតានតឹ ងដដែលចាប់តាំ ងពីសង្គ្រាមក្នុង អំឡុងខែកក្កដានិង សីហាឆ្នាំ ២០១៤ រវាងកងទ័ពអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធកាហ្សាបានផ្តាច់ជីវិតពលរដ្ឋប៉ាឡេស្ទីន ជាង២.២០០នាក់ និងទាហាន អ៊ីស្រាអែល ចំនួន ៧៣នាក់។
ទោះជាយ៉ាងណា ក្រសួងបាន ថ្លែងនៅក្នុងការក្រើន រំលឹកដល់ ប្រជាពលរដ្ឋខ្លួន កាលពីម្សិលមិញថាកាហ្សាស្ថិត ក្រោមការ គ្រប់គ្រងរបស់ពួកហា ម៉ាសដែលជា អង្គការភេរវករបរទេសមួយ។ បរិយាកាសនៅ ក្នុងតំបន់ កាហ្សាតាម ព្រំដែនរបស់ខ្លួនគឺ ហាក់មានសភាពគ្រោះថ្នាក់ ហើយថែម ទាំងងាយនិង ប្រែប្រួលទៀតផង។ នៅក្នុងរលកកម្តៅ នៃអំពើហិង្សា អ៊ីស្រាអែលនិងវេសប៊ែង ចាប់តាំងពី ខែតុលាឆ្នាំ ២០១៥ បាននាំឲ្យ ប្រជាជនអាមេរិក ស្លាប់និង របួសជាច្រើននាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា