Monday, November 18, 2024
Homeតារាខ្មែរសុខ ពិសី មហាជនឆ្ងល់ថា ហេតុអ្វីបានជាអ្នកគាំទ្រហៅ "ម៉ាក់ៗ"?

សុខ ពិសី មហាជនឆ្ងល់ថា ហេតុអ្វីបានជាអ្នកគាំទ្រហៅ “ម៉ាក់ៗ”?

តារាចម្រៀងសុខ ពិសី ឱ្យតែទៅដល់ឆាកតន្ត្រីណា គឺតែងតែត្រូវបានអ្នកគាំទ្ររបស់នាងដែលភាគច្រើនជាយុវវ័យនោះ ចោមរោមព័ទ្ធឱបថើបរកតែរើរខ្លួនមិនចង់រួចឡើយ។ ប៉ុន្តែ សុខ ពិសី ខុសពីមាស សុខសោភា, ឱក  សុគន្ធកញ្ញា, ពេជ្រ សោភា ឬសុគន្ធ និសា ជាដើម ព្រោះថា នាងត្រូវបាន Fan ហៅថា “ម៉ាក់ៗ” គ្រប់ៗគ្នា ចំណែកពិសី វិញបានហៅទៅ Fan របស់នាងនោះថា “កូនៗដែរ”។

តើហេតុអ្វីបានជាអ្នកគាំទ្រជាយុវវ័យនោះ ហៅពិសី ថា “ម៉ាក់” ហើយពិសី ម៉េចបានហៅពួកគេថា “កូនៗ” យ៉ាងនេះ?

ចម្ងល់នេះត្រូវបានលាតត្រដាងនៅពេលដែលឌីជេ ហេរ៉ូ ធ្លាប់បានសួរសុខ ពិសី នៅលើឆាកថា មានកូនប៉ុន្មានហើយបានជាគេហៅថា “ម៉ាក់ៗ” លាន់ឱ្យទ្រហឹងពេញឆាកអ៊ីចឹង?

ពិសី បានឆ្លើយថានាងមានកូន២៥ខេត្ត-ក្រុង រាប់មិនអស់ឡើយ។

ការថ្លែងរបស់សុខ ពិសី បែបនេះ ដោយសារតែនាងអះអាងថា ភាគច្រើនអ្នកគាំទ្ររបស់នាងដែលជាយុវវ័យនោះបានស្រលាញ់ និងចាត់ទុកនាងដូចជាម៉ាក់របស់គេ អ៊ីចឹងជាគ្រួសារតែមួយ ចំណែករូបនាងវិញ ថ្វីត្បិតតែមិនធ្លាប់មានកូនមែន តែបានចាត់ទុកពួកគេដូចជាម្តាយស្រលាញ់កូនៗដែរ អ៊ីចឹងទើបទៅណាគេ ហៅថា “ម៉ាក់សីៗ” ចំណែកនាងវិញ ហៅពួកគេវិញថា “កូនៗ” តែម្តងហើយ ក៏ជាប់ពាក្យនេះរហូតមក។

សុខ ពិសី នៅតែរះនៅទ្រនំសាន់ដេ លេចធ្លោជាងគេក្នុងចំណោមតារាស្រីរបស់ផលិតកម្មធំនេះ ហើយថ្មីៗនេះ នាងបានចាប់ដៃជាមួយឆាយ វីរៈយុទ្ធ ច្រៀងសម្តែងជាខ្សែរឿង៣បទ គឺបទ “ស្រលាញ់អូនមួយពេល ស្រលាញ់គេមួយជីវិត”, “ហេតុអ្វីយកអូនលេងសើច និងបទ “នឹកតែមិនអាចជួប”។

 

តារាសាច់សខ្ចីដូចបណ្តូលចេកសុខ ពិសី កាន់តែឡើងកូដថែមមួយក្រឺតទៀត ដោយថ្មីៗនេះ នាងត្រូវបានក្រុមហ៊ុនទូរស័ព្ទ VIVO ជ្រើសឱ្យធ្វើជាទូតសុច្ឆន្ទៈ (Ambassador) ដោយចាប់ដៃជាមួយឡូរ៉ា ម៉ម និងកំពូលតារាចម្រៀងព្រាប សុវត្ថិ ផងដែរ៕

RELATED ARTICLES