Monday, November 18, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា យំតូចចិត្ត កំព្រាឪពុក៣០ឆ្នាំ

ឱក សុគន្ធកញ្ញា យំតូចចិត្ត កំព្រាឪពុក៣០ឆ្នាំ

តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហូរទឹកភ្នែកឡើងជោគថ្ពាល់នៅលើឆាកតន្ដ្រីមួយ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីមួយដែលចែករំលែកពីបទពិសោធន៍ទម្រាំបានជោគជ័យ តើត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីឲ្យមហាជនបានទទួលនូវបទពិសោធន៍ក្នុងជីវិតរបស់នាង ដែលក្លាយទៅជាតារាចម្រៀងដែលមហាជនទទួលស្គាល់នូវថ្ងៃនេះ។

តារាចម្រៀងផលិតកម្មហង្សមាស រូបនេះ មិនអាចទប់ទឹកភ្នែកបានឡើយ ហើយនាងបង្ហូរទឹកភ្នែក ដោយយកក្រដាសមកទប់យ៉ាងណា ក៏មិនជាប់ឡើយ។

សុគន្ធកញ្ញា និយាយទាំងអួលដើមករថា នាងមានការតស៊ូច្រើនណាស់ ទម្រាំបានមកដល់ថ្ងៃនេះ ពោលគឺនាងរៀនបណ្ដើរ ចេញរកលុយផ្គត់ផ្គង់គ្រួសារបណ្ដើរ ព្រោះឪពុករបស់នាងបានចាកចេញពីម្ដាយរបស់នាង តាំងពីនាងនៅតូចៗម្លេះ ។ សុគន្ធកញ្ញ ថា ម្ដាយនាង និងនាង ជាកូនច្បង ជាអ្នករ៉ាប់រងគ្រួសារកលុយចិញ្ចឹមប្អូនៗឲ្យបានរៀនសូត្រ ហើយនាងមានការតាំងចិត្តថា ថ្ងៃណាមួយ នាងនឹងធ្វើជាមនុស្សធំម្នាក់…។

តារាចម្រៀងល្បីល្បាញរូបនេះ ពេលរំលឹកដល់ប្រវត្តិកម្សត់នោះ នៅតែខ្សឹកខ្សួលអួលដើមក ពិសេសគឺនាងហាក់មានការតូចចិត្តដែលត្រូវកំព្រាឪពុកតាំងពីនាងនៅតូចៗម្ល៉េះ ខុសប្លែកពីគ្រួសារគេ ដែលរស់នៅជួបជុំគ្រួសារយ៉ាងមានសុភមង្គល។

ប៉ុន្ដែយ៉ាងណា ការតាំងចិត្តថា មិនរាថយដោយហ៊ានប្រឈមមុខគ្រប់យ៉ាងនោះ ទីបំផុត សុគន្ធកញ្ញា បានឲ្យដឹងថា នាងបានដើរដល់ចំណុចមួយដែលខ្លួនឯងធ្លាប់តែស្រមៃចង់បានដូចពេលនេះ ហេតុនេះហើយនាងសូមឲ្យគ្រប់គ្នាកុំបោះបង់ក្ដីស្រមៃ និងការតស៊ូរបស់ខ្លួនចោលឲ្យសោះ បើយើងចង់ឈានឲ្យដល់ទិសដៅ ដរាបណាយើងនៅមានជីវិត គឺត្រូវតែតស៊ូដើរទៅមុខទៀត…។

ឱក សុគន្ធកញ្ញា បានរៀនបញ្ចប់នៅសាលាភូមិន្ទវិចិត្រសិល្បៈ ផ្នែករបាំបុរាណ ហើយមូលហេតុដែលនាងត្រូវកំព្រាឪពុក រយៈពេលជាង៣០ឆ្នាំនេះ ដោយសារម្ដាយរបស់នាងអ្នកស្រីអ៊ិន ថាច បានរៀបការក្លែងក្លាយជាមួយអាណិកជនខ្មែរ-អូស្រា្ដលី ម្នាក់ ក្នុងគោលបំណងចេញទៅរស់នៅអូស្រា្ដលី តែការរៀបការលេងៗនោះ ក្លាយជាមែនទែន ទើបធ្វើឲ្យឪពុករបស់នាងដែលជាតន្ដ្រីករផ្នែកបុរាណម្នាក់នោះសម្រេចចិត្តចែកផ្លូវជាមួយម្ដាយរបស់នាងរហូតដល់បច្ចុប្បន្ន។ឱក សុគន្ធកញ្ញា ធ្លាប់ច្រៀងតាមក្លឹបដែលបានតម្លៃខ្លួន ១យប់ ក្រោម១០ដុល្លារ ហើយនាងបានឆ្លងកាត់ការផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយ ដូចជា KH, រស្មីស្ទឹងសង្កែ, U2, CB, សាន់ដេ និងចុងក្រោយនេះ មកទើរនៅផលិតកម្មរស្មីហង្សមាស។ ការឈរជើងនៅហង្សមាស ដំបូង ឱក សុគន្ធកញ្ញា មិនជោគជ័យឡើយ តែចាប់តាំងពីឆ្នាំទី២ ពោលគឺនៅឆ្នាំ២០១០ មក កញ្ញា បានឈរនៅលំដាប់កំពូល រហូតមលដល់ពេលនេះ ជាង៧ឆ្នាំមកហើយ ដែលគ្មានតារាស្រីណាមួយនៅហង្សមាស អាចផ្ដួលនាងបានឡើយ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលថែមទៀតនោះ គឺសុគន្ធកញ្ញា ដែលបានបង្កាត់ភ្លើងស្នេហាជិត៧ឆ្នាំ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនលោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន នោះ ពេលនេះនាងបានភ្ជាប់ពាក្យជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទៅហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

មហាជននិងតារាសិល្បៈជាច្រើន បាននិយាយថា ពេលនេះ សុគន្ធកញ្ញា មានអ្វីៗគ្រប់យ៉ាងទាំងអស់ក្នុងកណ្ដាប់ដៃ ព្រោះនាងជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការទៅហើយ ហេតុនេះហើយបានជាគេរំពឹងថា តារាសំឡេងខ្លាំង និងមានក្បាច់រាំយ៉ាងរស់រវើកនេះ នឹងអាចឈរជើងនៅហង្សមាស ក្នុងតំណែងនាំមុខគេជាច្រើនឆ្នាំទៀតជាមិនខាន ដោយសារនាងមានខ្នងបង្អែកក្រាស់ គឺអនាគតស្វាមីជាប្អូនថៅកែហង្សមាស នេះ។ សុគន្ធកញ្ញា ត្រូវក្រុមហ៊ុនហង្សមាស ផ្ដល់ទំនុកចិត្តតាមរយៈការឲ្យតំណែងធំដល់ទៅ៣ព្រមគ្នា កាន់នៅប៉ុស្ដិ៍ហង្សមាស ដែលដឹកនាំដោយគូដណ្ដឹងរបស់នាង លោកសុខលី ផ្ទាល់ក្នុងនោះ តារាវ័យ៣២ឆ្នាំនេះ​ជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia ,The Voice Kids Cambodia និង Cambodian Idol ដែលគ្មានតារាស្រីរូបណានៅហង្សមាស បានទទួលការទុកចិត្ដដូចសុគន្ធកញ្ញា យ៉ាងនេះឡើយ។

ទោះជាពេលនេះ សុគន្ធកញ្ញា ជោគជ័យទាំងចម្រៀង និងស្នេហាព្រមគ្នាក្ដី តែកំព្រាឪពុកតាំងពីនៅក្រហមនេះ មិនទាន់មានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការឡើយ ស្របពេលដែលអតីតសង្សារ លោករ៉េតធី ដូណា បានឲ្យដឹងថា លោកត្រៀមខ្លួនជានិច្ច សម្រាប់ការចូលរួមញាំការ សុគន្ធកញ្ញា បើសិនជានាងហៅនោះ៕

RELATED ARTICLES