Monday, November 18, 2024
Homeតារាខ្មែរ​​តាក់ម៉ា ក្លាយជាផលិតករ និងតារាសម្តែងក្នុងរឿង ”ប្រអប់សំបុត្រចោលទុក្ខ” ភ្លេចអាជីពចម្រៀង

​​តាក់ម៉ា ក្លាយជាផលិតករ និងតារាសម្តែងក្នុងរឿង ”ប្រអប់សំបុត្រចោលទុក្ខ” ភ្លេចអាជីពចម្រៀង

អតីតតារាចម្រៀងផលិតកម្ម M កញ្ញាតាក់ម៉ា ដែលបាត់មុខពីឆាកតន្ដ្រីទាំងស្រុងនោះ ពេលនេះនាងក្លាយទៅជាផលិតករមួយរូប និងជាតារាម្ដែងក្នុងរឿង ”ប្រអប់សំបុត្រចោលទុក្ខ” ដែលបានធ្វើកម្មវិធីសម្ពោធកាលពីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ  Le Royal រាជធានីភ្នំពេញ ដោយមានតារាសម្ដែង និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

តារាដែលបាត់មុខជាង១ឆ្នាំ ពីការកាន់ក្បាលមីក្រូឡើងឆាកតន្ដ្រី កញ្ញាតាក់ម៉ា បានឲ្យដឹងដែរថា រឿង ”ប្រអប់សំបុត្រចោលទុក្ខ” នោះ ផលិតរយៈពេល១ឆ្នាំ ហើយមានអ្នកនិពន្ធជិត១០នាក់ បញ្ចូលគ្នា ទើបបង្កើតជាសាច់រឿងមួយនេះ ដោយមានជា៤វគ្គធំៗ គឺទី១. អប្បលៈ, ទី២. វិប្បដិសារី ទី៣. ជិវីតស្នេហាចិត្រា និងនិមល និងវគ្គទី៤. ស្នេហ៍ក្បែរចិត្ត។ រឿងនេះជាការផលិតរបស់ផលិតកម្ម “Kili Sa keara Film” សហការណ៍ និងដាក់បញ្ចាំងនៅប៉ុស្ដិ៍ MyTV ចាប់ពីម៉ោង៧ដល់៨យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍។

តារាចម្រៀងក្លាយទៅជាផលិតករ និងសម្ដែងដោយខ្លួនឯង កញ្ញាតាក់ម៉ា បានឲ្យដឹងដែរថា ការដែលរឿងនេះមានអ្នកនិពន្ធច្រើនរួមបញ្ចូលគ្នា គឺជារឿងល្អដែលគំនិតច្រើនយកមកច្របាច់បញ្ចូលគ្នានោះប្រៀបបាននឹងសម្លកកូរអ៊ីចឹង មានសាច់ច្រើន បន្លែច្រើន ទើបឆ្ងាញ់ ហើយរឿងនេះមានជាង១៣០ភាគឯណោះ។

ថ្វីត្បិតតែតាក់ម៉ា ស្ងប់ស្ងាត់ជាមួយអាជីពចម្រៀងនៅសាន់ដេ មែន តែតារាចម្រៀងរូបនេះនៅប្រកាន់ជំហរថា នាងមិនបោះបង់អាជីពចម្រៀងចោលឡើយ គឺនឹងវិលវិញនៅពេលវេលាសមស្របណាមួយ តែពលនេះ នាងសុំពេលងាកមកពង្រឹងលើការងារផលិតភាពយន្ដឲ្យបានរឹងមាំសិន ព្រោះទាំងច្រៀង ការសម្ដែង និងផលិតករ គឺនាងស្រលាញ់ដូចគ្នា។ ប៉ុន្ដែតាក់ម៉ា បញ្ជាក់ថា អាជីពសម្ដែង គឺពិបាកជាងច្រៀងឆ្ងាយណាស់ ដែលមិនមែនចេះតែអាចធ្វើទៅបានគ្រប់ៗគ្នាបាននោះទេ ហើយក្នុងនាមជាអ្នកតំណាងឲ្យផលិតកម្ម Kili Sakeara Film និងជាផលិតករផងនោះ នាងតាក់ម៉ា មានជំនឿចិត្តថា រឿង ”ប្រអប់សំបុត្រចោលទុក្ខ” នេះ នឹងទទួលបានការគាំទ្រពីទស្សនិកជាមិនខាន ព្រោះរឿងនេះឆ្លុះបញ្ចាំងពីខ្សែជីវិតពិតមួយ យកមកចងក្រងជាភាពយន្ដ៕

RELATED ARTICLES