ត្រឹមរយៈពេលមិនដល់មួយសប្ដាហ៍ផង OPPO F9 ទទួលបានការកុម្ម៉ង់ទុកជាមុន (Pre-order) រាប់ពាន់គ្រឿង មុនពេលលេចវត្តមានក្នុងប្រទេសកម្ពុជា។ OPPO F9 នឹងបើកជូនអតិថិជនបញ្ជាទិញទុកជាមុនជាផ្លូវការ ចាប់ពីថ្ងៃទី២៥ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា នេះ ហើយនៅថ្ងៃទី៦ ខែកញ្ញា គឺអតិថិជនអាចមកទទួលយកទូរស័ព្ទដែលខ្លួនកុម៉្មង់បាន។ ប៉ុន្តែក្នុងចំណោមមនុស្សរាប់ពាន់នាក់ទាំងអស់នេះ មានអតិថិជនតែ៩នាក់ មានឱកាសបានប្រើOPPO F9 មុនថ្ងៃកំណត់ ហើយថែមទាំងមានតារាចម្រៀងល្បីប្រចាំកម្ពុជា យកទៅឲ្យដល់ផ្ទាល់ដៃផ្ទាល់ថែមទៀតផង។
ជាការបង្កើតភាពភ្ញាក់ផ្អើល និងថ្លែងអំណរគុណដល់អតិថិជន OPPO បានចាប់ដៃគ្នាជាមួយកំពូលតារាចម្រៀង ពេជ្រ សោភា, លោក STEP និងកញ្ញារ៉េត ស៊ូហ្សាណា ធ្វើដំណើរទៅកាន់អតិថិជន៩រូប តាមបណ្ដាខេត្តផ្សេងៗពីគ្នា ដោយយក OPPO F9 ជូនដល់ទីកន្លែងមុនការកំណត់ ព្រមទាំងអមជាមួយវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។
ជាលទ្ធផលនៃការចាប់ឆ្នោតផ្សងសំណាងដល់អតិថិជនដែលបានគាំទ្រ និងបញ្ជាទិញ OPPO F9 កំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបានអតិថិជន ៣នាក់ មាន២នាក់ នៅរាជធានីភ្នំពេញ និង ម្នាក់ទៀតនៅខេត្តកណ្ដាល ចំណែកឯតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា នាំយក OPPO F9 ៣ គ្រឿង ទៅកាន់ខេត្តកំពង់ចាម ខណៈដែលលោក STEP ធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងក្រុងប៉ោយប៉ែត។
F9 មកដល់ស្រុកខ្មែរជាមួយ ២ពណ៌ គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue) ដែលមានតម្លៃ ត្រឹមតែ៣៣៩ដុល្លា។ ចំណុចរសើបនៃម៉ូឌែលថ្មី គឺប្លែកត្រង់ការរចនាអេក្រង់បែប Water Drop Screen រាងតំណក់ទឹក ស្នាមឆកតូចជាងមុន លាយឡំការបំពាក់កាមេរ៉ាភ្លោះខ្នងក្រោយ និងបំពាក់មុខងារសាកថ្មរហ័ស VOOC ពុំធ្លាប់មានលើត្រកូល F នៃក្រុមហ៊ុន OPPO វាប្រើប្រាស់បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GB និង ROM 64GB។
វត្តមានថ្មីរបស់ F9 បានធ្វើឲ្យផ្ទៃនៃអេក្រង់កាន់តែធំជាងមុន វាបាននូវបំពាក់អេក្រង់ ៦,៣អ៊ីញ កម្រិត FHD+ ស្ថិតនៅមាត្រដ្ឋាន ១៩.៥:៩ ធៀបនឹង F7 មាន ១៩:៩។ ចំណែកឯខ្នងក្រោយរចនាស្ទាយបែប Gradient ដែលពេលត្រូវពន្លឺ វានឹងចេញនូវក្រឡាដូចពេជ្រ ពិតជាមានភាពស្រស់ស្អាតមែនទែន។
ដូចនេះ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកទូរស័ព្ទកំរិតថវិកាដើម្បីប្រើប្រាស់ អាចរកជាវបាននូវម៉ូដែល OPPO F9 ដែលកំពុងតែទទួលការកុម្ម៉ង់ទិញទុកមុន រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឬក៏ទៅទិញយកប្រើតែម្តងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នេះតទៅ៕