Sunday, November 24, 2024
Homeបច្ចេកវិទ្យាកាមេរ៉ា​​ភ្លោះ​​លើ​ iPhone​ 7 ​នឹង​​ផលិត​​ដោយ​​តៃវ៉ាន់​

កាមេរ៉ា​​ភ្លោះ​​លើ​ iPhone​ 7 ​នឹង​​ផលិត​​ដោយ​​តៃវ៉ាន់​

Primax Electronics អ្នកផ្គត់ផ្គង់មួយមកពីតៃវ៉ាន់ អាចទទួលភារកិច្ច ផលិតម៉ូឌុលម៉ាស៊ីនថតភ្លោះ នៅលើទូរស័ព្ទជំនាន់ថ្មីរបស់ Apple ។
តាម DigiTimes, Primax បានទម្លាយឲ្យដឹងថា សមាសធាតុកាមេរ៉ាភ្លោះនៅលើ iPhone 7 Plus នឹងទទួលភារកិច្ចផលិតដោយពួកគេ ។ ក្រុមហ៊ុនថ្មីៗនេះបានបង្កើនសមត្ថភាពដំឡើងការលម្អិតនេះដល់ ១០ភាគរយ សម្រេចប្រមាណ១២លានម៉ូឌុលក្នុងមួយខែ ។
ប្រមាណ ៧០ភាគរយនៃបរិមាណ sensor រូបភាពដែល Primax ផលិតមាន resolution ១៣មេហ្គាភិចសែល មានលទ្ធភាពជាច្រើនដែលថានោះគឺជាសមាសធាតុ ដែល Apple នឹងបំពាក់ឲ្យ iPhone ថ្មី ។ ថ្វីត្បិតដូច្នេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មិនមែនដៃគូតែមួយគត់ទិញ sensor រូបភាពរបស់ Primax ឡើយ ។
មុននេះ បណ្តាប្រភពព័ត៌មានបានឲ្យដឹងថា iPhone 7 Plus នឹងមានកាមេរ៉ាភ្លោះ ទោះបីតួនាទីរស់កែវថត (lens) ទីពីរមិនបានកំណត់ច្បាស់លាស់ក៏ដោយ ។ មានយោបល់លើកឡើងថា ម៉ាស៊ីនថតភ្លោះនឹងជួយថតរូបល្អជាង សម្បូរការលម្អិត ចំណែកការអះអាងផ្សេងបែរជានិយាយថា វាដើរតួនាទីថតរូបតាមលំហ៣ទិស ។
កាលពីខែមិថុនា, របាយការណ៍មួយរបស់កូរ៉េខាងត្បូងបង្ហាញថា LG Innotek នឹងជាក្រុមហ៊ុនតែមួយគត់ផ្គត់ផ្គង់ម៉ូឌុលកាមេរ៉ាភ្លោះឲ្យ Apple ជំនួសតួនាទីដែល Sony ដេញថ្លៃមិនបាន ។ ការតភ្ជាប់បណ្តាព័ត៌មាន អាច Apple នឹងជ្រើសរើសបន្ថែមក្រុមហ៊ុនតៃវ៉ាន់ចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមានប្រពៃណីទិញសមាសធាតុពីក្រុមហ៊ុនផលិតជាច្រើនផ្សេងគ្នា សំដៅធានាគ្រប់គ្រាន់បរិមាណ និងបញ្ចៀសហានិភ័យ ។
ដំបូង កាមេរ៉ាភ្លោះត្រូវបានចាត់ទុកថាជាមុខងារពិសេសមានតែនៅលើ iPhone 7 Pro ជាម៉ូដែលថ្មីទាំងស្រុងដំណាលគ្នាជាមួយ iPhone 7 និង iPhone 7 Plus ។ Apple គ្រោងនឹងផលិតឧបករណ៍នេះក្នុងបរិមាណកំណត់ ប៉ុន្តែប្រភពផ្គត់ផ្គង់ម៉ាស៊ីនថតភ្លោះហូរហៀ ហេតុនេះក្រុមហ៊ុនសម្រេចចិត្តនាំយកមុខងារនេះឡើងស៊េរី iPhone 7 Plus ៕
ដោយ: តូច រំលឹក

RELATED ARTICLES