មីយ៉ាន់ម៉ារ៖ តាមការស្រង់ សម្តីពីមន្ត្រីនាយក ដ្ឋានបុរាណវត្ថុវិទ្យាឲ្យដឹង ថារញ្ជួយផែនដីទំហំ កម្រិតខ្លាំង៦,៨វ៉ិចទ័រ បានញ័ររញ្ជួយ នៅភូមិភាគកណ្តាលមីយ៉ាន់ម៉ារកាលពីថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោ ចណាស់៤នាក់និង បំផ្លិចបំផ្លាញវត្តបុរាណល្បីៗ ក្នុងតំបន់ Bagan-Nyaung និងរដ្ឋ Rakhine ចំនួន១៩០។
យោតាមនា យកដ្ឋានទំនាក់ទំនងសាធារណៈនិងព័ត៌មានក្នុងស្រុក ដោយសារតែគ្រោះ រញ្ជួយផែន ដីនេះបានបំបែក ផ្ទាំងថ្ម ធំនៅ មីយ៉ាន់ម៉ារកាលពី វេលាម៉ោង៥និង០៤ នាទីរសៀលម៉ោងក្នុងស្រុក បុរសម្នាក់ និងស្រ្តីម្នាក់បាន ស្លាប់បាត់បង់ជីវិត ក្នុងឃុំ Pakkoku ក្នុងតំបន់ Magway នៅពេល ដែលរោងចក្រកែ ច្នៃថ្នាំជក់មួយបានបាក់ រលំហើយ ក្មេងស្រីពីរនាក់ ដែលម្នាក់អាយុ៧ឆ្នាំ និង១៥ឆ្នាំក៏ បានស្លាប់បាត់បង់ជីវិតដែរក្នុងឃុំ Yenanchaung ។
ចំណែកនាយកដ្ឋានឧតុនិ យមវិទ្យានិង ជលវិទ្យារបស់មីយ៉ាន់ម៉ារឲ្យដឹងថាជា មួយនិងអង្កត់ផ្ចិត១៩៧,៩គីឡូម៉ែត្រ នៃភាគ និរតីក្រុងម៉ង់ ដាឡៃ និង១៩,៣គីឡូម៉ែត្រនៃភាគ ខាងលិចតំបន់ Chauk គ្រោះរញ្ជួយ ផែនដីបានរញ្ជួយ កក្រើកផ្នែក ជាច្រើននៃ ប្រទេសនេះ រួមមាន ក្រុងណៃពិដោ និងក្រុងរ៉ង់ហ្គូន។
រីឯប្រជាពលរដ្ឋ ដែលរស់នៅ តំបន់រងគ្រោះដោយរញ្ជួយផែន ដីបានថ្លែងថា បាតុភូតធម្មជាតិរញ្ជួយផែនដីនេះគឺមាន កម្រិតរញ្ជួយ ខ្លាំងជាងគេបង្អស់ក្នុ ង ចំណោមរញ្ជួយផែនដី ២៦ដែលធ្លាប់បានកើត ឡើងក្នុងប្រទេស មីយ៉ាន់ម៉ារចាប់តាំង ពីខែមករាឆ្នាំ២០១៦ ដែលបានរញ័រ អគារជាច្រើននិង បំផ្លាញចោលនូវបណ្តាញ ផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងតំបន់ ជាច្រើនក្នុងប្រទេស។
ជាងនេះទៅទៀត របាយការណ៍បឋម បានឲ្យដឹងថាផ្នែកជាច្រើន នៃអគាររដ្ឋបាលជាតិក្នុងរដ្ឋធានី ណៃ ពិដោត្រូវបានគេរក ឃើញថាបាន ប្រេះស្រាំ។
យោងតាមទី ភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្ររបស់ស ហរដ្ឋអាមេរិកឲ្យដឹងថារញ្ជួយផែន ដីនៅមីយ៉ាន់ម៉ារសាយ ភាយចេញពី ជម្រៅ៨៤គី ឡូម៉ែត្រ។