ព័ត៌មានទាន់ហេតុការណ៍
នេប៉ាល់៖ ប៉ូលិស បាន ឲ្យដឹងនៅថ្ងៃ សុក្រនេះ ថាមាន មនុស្សចំនួន ២០នាក់បាន ស្លាប់និង១៧នាក់ផ្សេងទៀ តរងរបួស ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់ រថយន្តនៅតំបន់ ភាគកណ្តាល ប្រទេសនេប៉ាល់។
គ្រោះថ្នាក់នេះ បានកើតនៅលើ ដងផ្លូវ Narayangarh-Mugling ដែលលាត សន្ធឹងក្នុងស្រុក Chitwan ឆ្ងាយពីរដ្ឋធានីកដ្ឋមណ្ឌូប្រមាណជា ១០០គីឡូម៉ែត្រ។
មន្ត្រីប៉ូលិស ជាន់ខ្ពស់លោក Bashanta Raj Kunwar បាន ថ្លែងថារថយន្តក្រុង នោះបានបើក បរនៅលើដង ផ្លូវមួយឆ្ពោះ ទៅកាន់ Pokhara ដែលស្ថិត នៅភាគខាងលិច នេប៉ាល់ ក៏រេចង្កូត ធ្លាក់ចេញពី ចិញ្ចើមផ្លូវ ក្នុងភូមិ Chandibhanjyang ស្រុក Chitwan និងបានធ្លាក់ ធ្លាក់ចុះ ទន្លេ Trishuli River ដែលមាន ជម្រៅ២០០ម៉ែត្រ កាលពីវេលា ម៉ោង៣ និង០០នាទីក្នុងស្រុក។
គ្រោះថ្នាក់នេះ គឺជាលើកទី២ ហើយដែល មានអ្នកស្លាប់ ក្នុងប្រជាជាតិ មួយនេះក្នុង អំឡុងពេល តែពីរសប្តា ហ៍ប៉ុណ្ណោះ។ពោលគឺសប្តាហ៍ មុនមាន មនុស្សស្លាប់ចំនួន ២៦នាក់ ក្នុងគ្រោះថ្នា ក់ក្រឡាប់ រថយន្តធ្លាក់ ជ្រោះភ្នំក្នុង តំបន់ Sindhupalchowk ដែលស្ថិតនៅ ចម្ងាយពីរដ្ឋធា នីកដ្ឋមណ្ឌូ ១០០គីឡូម៉ែត្រ។