Tuesday, November 19, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា រំពឹងស្នាដៃដំបូង មិននាំការខកចិត្ត

ចន ច័ន្ទលក្ខិណា រំពឹងស្នាដៃដំបូង មិននាំការខកចិត្ត

ចន ច័ន្ទលក្ខិណា ដែលជាអ្នកសម្ដែងក្លាយទៅជាថៅកែផលិតកម្មសិល្បៈខ្មែរភាពយន្ដនោះ នឹងបើកសម្ពោធវណ្ណកម្មលើកដំបូងរបស់ខ្លួន តាមរយៈរឿង ”បន្ដោងឆ្នាំងដី” នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨​ខាងមុខនេះ ហើយដោយកំពូលតារាសម្ដែងរូបនេះ មានជំនឿចិត្តយ៉ាងមុតមាំថា រឿងលើកទី១ របស់ផលិតកម្មអ្នកនាងនោះ នឹងមានមហាជនចូលទស្សនាច្រើន ព្រោះតែរឿងនេះមានការសម្រិតសម្រាំងខ្លាំងណាស់ ជាពិសេស គឺមានការចាប់ដៃសហការគ្នារវាងអ្នកដឹកនាំសម្ដែង ពីលោកសុខ ជំនោរ និងនាយពាក់មី ទៀតផង។

ជាមួយគ្នានេះដែរ តាមរយៈការចេញ Trailler របស់រឿង ”បណ្ដោងឆ្នាំងដី” នោះ លោកហេង ឡុង ដែលជាគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា នោះ ក៏មានជំនឿចិត្តដូចគ្នាថា ភាពយន្ដមួយនេះនឹងកក្រើកទៅផ្សារជាមិនខាន។

លោកហេង ឡុង បានប្រាប់អ្នកកាសែតថា​”វាជាប្រភេទរឿងបែបកំប្លែង និងរន្ធត់ ប្រមូលផ្ដុំដោយតារាកំប្លែង សម្ដែងល្បីៗ និងកីឡាករបាល់ទាត់ជាច្រើននាក់។ ខ្ញុំជឿជាក់ថា រឿងនេះទស្សនិកជនមិនខកបំណងឡើយ ព្រោះសាច់រឿងមានឈុតឆាកប្រទាក់ក្រឡាគ្នាយ៉ាងជក់ចិត្ត”។

រឿង ”បន្ដោងឆ្នាំងដី” មានតួឯកស្រីស្អាតហេង ចន្ថា ប៉ះជាមួយនាយពាក់មី រួមទាំងតារាសម្ដែងកិត្តិយសជាច្រើនដួងទៀត៕

RELATED ARTICLES