Sunday, July 13, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត ប្រពន្ធមិនហ៊ានចូលរួមខួបកំណើត

ខេមរៈ សិរីមន្ត ប្រពន្ធមិនហ៊ានចូលរួមខួបកំណើត

ខេមរៈ សិរីមន្ត បានធ្វើខួបកំណើតខុសពីតារាសិល្បៈរួមអាជីព ព្រោះអ្នកចម្រៀងហង្សមាស រូបនេះ បានយកខួបកំណើតរបស់ខ្លួននៅថ្ងៃទី០៣ ខែវិច្ឆិកា នោះ តាមរយៈការដើររើសសំរាមនៅទីសាធារណៈ ដើម្បីសម្អាតបរិស្ថាន។ សកម្មភាពបែបនេះ ត្រូវបានមហាជនមួយចំនួន បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះសិរីមន្ត ដែលមិនយកថ្ងៃខួបរបស់ខ្លួនផឹកស៊ីដូចតារាមួយចំនួន តែអ្នកខ្លះបែរជាលើកឡើងថា សិរីមន្ត ពិតជាធ្វើខួបកំណើតខុសគេមែន គឺដើរសម្អាតបរិស្ថានផ្អើលអស់អ្នកដំណើរតាមផ្លូវ ព្រោះមានអ្នកថតច្រូងច្រាង ហើយសកម្មភាពនេះ គួរតែតារាមួយចំនួនទៀតយកគំរូតាមសិរីមន្ត ដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះដែរ បើទោះជាខេមរៈ សិរីមន្ត មិនបានរៀបចំកម្មវិធីជប់លៀងហៅតារារាប់រយនាក់ឱ្យចូលរួមមែន តែក្រុមអ្នកគាំទ្រ (Fan) សិរីមន្ត ដែលភាគច្រើនជាយុវវ័យនោះ បានលើកគ្នាយកនំខេកទៅជូនសិរីមន្ត ដល់ហាង Or Brand ប្រពន្ធតារាចម្រៀងកូន៣រូបនេះ នៅក្បែរវត្តសំរោងអណ្តែត ដោយពួកគេបានបង្ហាញការស្រលាញ់ចំពោះតារាចម្រៀង រូបនេះទៀតផង។ ប៉ុន្តែ គេមិនឃើញភរិយាតារាចម្រៀងខេមរៈ សិរីមន្ត អ្នកនាងផល្លី ចូលរួមអបអរស្វាមីជាមួយសកម្មភាពឱបថើបប្តីដូចប្រពន្ធតារាផ្សេងៗទៀតឡើយ។

មហាជនជាច្រើនចង់ឱ្យខេមរៈ សិរីមន្ត បង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយាអ្នកនាងផល្លី ដូចគ្នាទៅនឹងតារាចម្រៀងព្រាប សុវត្ថិ និងអ្នកនាង ឡុង ស្រីមុំ ដែរ៕

RELATED ARTICLES