ស្រីស្អាតតូចច្រឡឹងធ្មេញច្រពើស មុខមានមន្តស្នេហ៍ ហ៊ិន ច័ន្ទនីរ័ត្ន ដែលត្រូវបានគេដឹងថា នាងបានប្រេះឆាសង្សារចាស់៣លើកមកហើយនោះ មានព័ត៌មានថា នារីនឹមនួនដែលទៅដល់ទីណាមានប្រុសតាមចោមស្នេហ៍នេះ កំពុងសាងស្នេហ៍ថ្មីជាមួយកូនប្រុសអ្នកមានទ្រព្យម្នាក់ ដែលភាគច្រើនពួកគេបានជិះរថយន្តទំនើប Range Rover ពណ៌ខ្មៅ ជាមួយគ្នាជារៀងរាល់រាត្រី។
ប្រភពនោះបានឱ្យដឹងថា នីរ័ត្ន និងប្រុសសង្ហាខ្ពស់ស្រឡះនោះ ពិតជាមានរូបសម្រស់ស័ក្តិសមគ្នាហើយ មើលទៅពួកគេស្រលាញ់គ្នាខ្លាំងណាស់ ដែលធ្វើឱ្យអ្នកសិល្បៈរួមអាជីពបាននិយាយ ដោយជឿជាក់ថាម្តងនេះ នីរ័ត្ន នឹងមិនដើរជាន់ដានចាស់ដូចមុនទៀតទេ។
ប៉ុន្តែ នៅក្នុងជំនួបជាមួយអ្នកយកព័ត៌មានយើងកន្លងមក ស្រីស្អាតគួរឱ្យទាក់ទាញជាងគេនៅទូរទស្សន៍បាយ័ន ហ៊ិន ច័ន្ទនីរ័ត្ន នៅតែព្យាយាមលាក់គូស្នេហ៍ថ្មីនេះជានិច្ច ដោយថា ពេលនេះនាងគ្មានមនុស្សសំខាន់ក្នុងបេះដូង ហើយក៏គ្មានគម្រោងរៀបការឆាប់ៗដែរ។ នីរ័ត្ន ថែមទាំងរកនឹកមិនឃើញឡើយ ចំពោះបុរសដែលគេថា នាងជិះឡាននៅពេលរាត្រីស្ងាត់តែ២នាក់នោះ។
ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់លេចឮថា បែកបាក់សង្សារជាឯកឧត្តមក្មេងលោក “ពិសិដ្ឋ”, ព្រីង ច័ន្ទបុត្រ ហៅនាយចេក និងកូនអ្នកធំម្នាក់ ដែលបានរៀបការចោលនាង កាលពីចុងឆ្នាំ២០១៧។ តែស្រីស្អាតនីរ័ត្ន មិនដែលបង្ហាញទុក្ខសោកក្នុងបេះដូងទេ ព្រោះមានប្រុសៗជាច្រើនតាមសុំស្នេហានាង ហើយចុងក្រោយ នីរ័ត្ន រកបានសង្សារថ្មីជាប្រុសក្មេងរូបសង្ហាមិនចាញ់តារាឡើយ ដោយលេចឮថា មុននេះពួកគេបានបណ្តើរគ្នាទៅសាងអនុស្សារីយ៍នៅខេត្តកោះកុង ទៀតផង៕