Sunday, November 24, 2024
Homeបច្ចេកវិទ្យាមជ្ឈមណ្ឌលនាឡិកាស៊្វីសនិងជប៉ុន ប្រារឰខួប៣៥ឆ្នាំ របស់នាឡិកាម៉ាក G-SHOCK

មជ្ឈមណ្ឌលនាឡិកាស៊្វីសនិងជប៉ុន ប្រារឰខួប៣៥ឆ្នាំ របស់នាឡិកាម៉ាក G-SHOCK

មជ្ឈមណ្ឌលនាឡិកាស៊្វីសនិងជប៉ុន កាលពីថ្ងៃ៣កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីលានមុខមហោស្រពកោះពេជ្រ បានធ្វើសន្និសីទអ្នកលក់នាឡិកា G-SHOCK ចូលរួមប្រារឰខួប៣៥ឆ្នាំ ដោយមានការប្រគំតន្ត្រីដ៏ធំមួយ មានឈ្មោះថា “SHOCK The WORLD” ដោយមានការអញ្ជើញចូលរួមពីលោកស្រី លី គាវ និងអ្នកស្រី គួច ណាវី អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LID លោក ATSUSHI Yamaoka ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន CASIO មកពីប្រទេសជប៉ុន Mr.Izumi ប្រធានផ្នែក R&D ក្រុមហ៊ុន CASIO មកពីប្រទេសជប៉ុន Mr.Hitomi Sakakiba Ra ប្រធានផ្នែកលក់ក្រុមហ៊ុន CASIO មកពីប្រទេសជប៉ុន កញ្ញាមាស សុខសោភា Brand Ambassador Of Baby-G លោកថេណា Brand Ambassador of G-SHOCK ព្រមទាំងតំណាងអ្នកចែកផ្សាយ និងអតិថិជនជាច្រើនពាន់នាក់ទៀតផង។

លោកគាំង សុង ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន LDI Enterprise បានបញ្ជាក់ថា “ក្រុមហ៊ុនយើងខ្ញុំចាប់ផ្តើមដំបូង ដោយអគ្គនាយកក្រុមហ៊ុនលោកគួច ទាងងួន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល២៥ឆ្នាំហើយ ព្រមទាំងបានទទួលនូវទំនុកចិត្តចំពោះផលិតផលដែលក្រុមហ៊ុនធ្វើចរាចរទំនិញជូនអតិថិជននៅក្នុងប្រទេស ដែលបានគាំទ្រ និងទទួលស្គាល់ថា ផលិតផលពិត១០០% មិនមិនការក្លែងបន្លំ ដូចក្រុមហ៊ុនមួយចំនួនទៀត។  ព្រមទាំងមានបញ្ហា ក្រុមហ៊ុនម៉ាកនាឡិកាដែលល្បីៗលើពិភពលោក បានមកទំនាក់ទំនងផ្តល់សិទ្ធិផ្តាច់មុខ ដូចជា ក្រុមហ៊ុនធំ CASIO COMPUTER របស់ប្រទេសជប៉ុន ជាដើម បានផ្តល់សិទ្ធិផ្តាច់មុខនាឡិកាម៉ាក CASIO តាំងពីដើមខែមេសា ឆ្នាំ២០១៤ រយៈកាល៤ឆ្នាំមកនេះ ក្រុមហ៊ុនយើងខ្ញុំបានបើកសាខា CASIO ចំនួន១១សាខា នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប និងត្រៀមបើកឆាប់ៗនៅខេត្តព្រះសីហនុ ផងដែរ។ នាឡិកាដៃម៉ាក G-SHOCK CASIO ត្រូវបានផលិតឡើងនៅក្នុងប្រទេសជប៉ុន ឆ្នាំ១៩៨៣ មកទល់ពេលនេះ មានអាយុកាល៣៥ឆ្នាំហើយ ដែលត្រូវបានគេនិយម និងប្រើប្រាស់ពាសពេញពិភពលោក។

ក្រុមហ៊ុនយើងខ្ញុំសូមធានាអះអាងថា រាល់ផលិតផលនាឡិកាដៃ ដែលបានតាំងលក់នៅក្នុងហាង CASIO របស់យើងខ្ញុំទាំងអស់ គឺជានាឡិកាដែលផលិតនៅក្នុងប្រទេសជប៉ុន ពិត១០០% ឥតក្លែងបន្លំ ព្រមទាំងមានការធានាជាលក្ខណៈអន្តរជាតិ រយៈពេលមួយឆ្នាំផងដែរ“។

Mr.Izumi ប្រធានផ្នែក R&D ក្រុមហ៊ុន CASIO មកពីប្រទេសជប៉ុន មានប្រសាសន៍ថា នាឡិកាម៉ាក CASIO ប្រភេទ G-SHOCK ផលិតឡើងតាមបច្ចេកវិទ្យទំនើបទាន់សម័យ ធន់នឹងកម្លាំងសង្កត់ជម្រៅទឹក២០០ម៉ែត្រ ពន្លឺ ប្រភេទ LRD និងអាចប្រើប្រាស់សម្រាប់ការលេងកីឡា ក្រុមពន្លត់អគ្គិភ័យ និងអាកាសយានិក។

ជាពិសេស ក្នុងឱកាសប្រគំតន្ត្រី SHOCK THE WORLD គម្រប់ខួប៣៥ឆ្នាំនេះ ក្រុមហ៊ុនបានយកនាឡិកាជាច្រើនប្រភេទ ក្លាស្សេជាមួយដុំទឹកកក ដាក់តាំងបង្ហាញនៅលើវេទិកាប្រគំតន្ត្រី និងជ្រើសរើសអ្នកស្ម័គ្រចិត្តឆ្លើយសំណួរត្រូវ អាចទៅដំផ្ទាំងទឹកកកជាមួយនឹងតារាកិត្តិយស កញ្ញាមាស សុខសោភា និងលោកថេណា ដើម្បីយកនាឡិកាទុកជាអនុស្សវរីយ៍ និងរួមមានរង្វាន់ជាច្រើនទៀត សម្រាប់អ្នកចូលរួមជាវ នឺងមានលិខិតអញ្ជើញចូលរួមក្នុងឱកាសនោះទៀត ដោយមានធ្វើការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជានាឡិកាដៃគ្រប់ប្រភេទ៕

RELATED ARTICLES