ស្រីស្រស់តូចតន់ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាដូចគេថា ទៅដល់ទីណា សម្រស់របស់នាងតែងតែលេចធ្លោជាងគេនោះ គឺមិនខុសមែន ព្រោះជាក់ស្តែងដូចជាថ្មីៗនេះ គ្រាន់តែនាងបង្ហាញមុខក្នុងកម្មវិធីអបអរសាទរ “ទូកង” ដែលវែងជាងគេបំផុត ឈ្មោះ “កម្ពោរជិកបត្តាខេមរាតរី” ដែលបានបំបែកឯកគ្គទកម្មពិភពលោក World Guinness Record នោះ នៅពេលដែលស្រីស្អាត ច័ន្ទនីរ័ត្ន គ្រងឈុតព្រះនាងឥន្ទ្រទេវី អមដោយលោកហម ឈរ៉ា ស្លៀកឈុតព្រះបាទជ័យវរ្ម័នទី៧នោះ ស្រាប់តែទាំងភ្ញៀវជាតិ និងអន្តរជាតិ បានចាប់ចិត្តនឹមនួននីរ័ត្ន ជាខ្លាំង ដោយពួកគេបានសរសើរថា ពិតជាគួរឱ្យក្នក់ក្នាញ់ខ្លាំងណាស់។ តាមរយៈការសរសើរនោះ នីរ័ត្ន អាយុ២៧ឆ្នាំរូបនេះ ញញឹមបិទមាត់មិនជិតនោះទេ ហើយកន្លងមកនាងថា សម្រស់របស់នាង គឺនៅហ្ស៊ីនទាំងអស់ គ្មានកន្លែងណាដាក់សិប្បនិម្មិតនោះទេ។
គួរបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន ជាអតីត Freshie Girl លេខ១ កាលពីឆ្នាំ២០០៧ ហើយនាងបានផ្អាកអាជីពសម្តែងជាច្រើនឆ្នាំមក ហើយតាំងពីចេញពីពិធីការិនីនៅប៉ុស្តិ៍លេខ៣ ចូលមកបាយ័ន នេះ។ តែនៅឆ្នាំ២០១៨ នីរ័ត្ន បានប្រកាសវិលត្រឡប់មកចូលថតភាពយន្ត ដោយដាក់លក្ខខណ្ឌដល់ផលិតករទាំងឡាយថា នាងព្រមថតរភាពយន្តទាល់តែបានតម្លៃខ្លួន ៥ពាន់ដុល្លារ ក្នុង១រឿង។
តាមព័ត៌មានបានឱ្យដឹងថា ទោះជានីរ័ត្ន ទៅដល់ណាផ្អើលប្រុសដណ្តើមគ្នាចោមស្នេហ៍មែន តែនីរ័ត្ន បានប្រេះឆាស្នេហ៍៣លើកជាប់គ្នាមកហើយ និងពេលនេះ តារាដែលកំពុងជិះរថយន្ត Range Rover នេះ កំពុងសាងស្នេហ៍ទី៤ ជាមួយប្រុសសង្ហាកូនអ្នកមានទ្រព្យស្តុកម្នាក់ តែនីរ័ត្ន ព្យាយាមលាក់បាំងជានិច្ច៕