ហ្វីលីពីន៖ យោងតាម មន្ត្រីយោធា ឲ្យដឹងនៅថ្ងៃ សុក្រនេះថា សមាជិក របស់ក្រុមឧទ្ទាម អាប៊ូសាយ៉ាស ៦នាក់ត្រូវបាន សម្លាប់ហើយទាហានរដ្ឋាភិ បាល១៤នាក់ បានរងរបួស ក្នុងការប៉ះទង្គិចគ្នា ដោយអាវុធនៅភាគខាងត្បូង ប្រទេសហ្វីលីពីន។
អ្នកនាំពាក្យ ទីបញ្ជាការយោធា តំបន់ភាគខាង លិចលោក Filemon Tan បានថ្លែង ថាកងទ័ពជើង គោកដែលមក ពីកងវរសេនាតូច Scout Ranger ទី៤ បានបើកប្រតិបត្តិ ការប្រយុទ្ធ មួយនៅពេ លដែលពួកគេ ចាប់បាន ក្រុមយុទ្ធជន អាប៊ូសា យ៉ាសជាង ១០០នាក់នៅបរិវេណភូមិ Bunkaong ស្រុក Patikul ខេត្ត Sulu នៅវេលាម៉ោង ប្រមាណជា៦ និង១២នាទីព្រឹក។
លោកបានថ្លែងថាក្រុម សកម្មប្រយុទ្ធនេះ បានដកថយ ឆ្ពោះទៅកាន់គោល ដៅភាគខាងលិច ៤៥នាទី ក្រោយពីការ ប្រយុទ្ធគ្នា ជាមួយទាហាន រដ្ឋាភិបាល។លោក Tan បានឲ្យដឹងទៀតថា ទាហាន១៤ នាក់ បានរងរបួស ក្នុងការប្រ យុទ្ធគ្នាខណៈពួក ឧទ្ទាមអាប៊ូសាយ៉ាស ស្លាប់៦នាក់។
ក្រុមសកម្មប្រ យុទ្ធនេះមានជាប់ ពាក់ព័ន្ធនៅក្នុង ការចាប់ពង្រត់ជន រងគ្រោះ៤នាក់ពី ក្រុងឆ្នេរសមុទ្រ Samal កាលពី ខែកញ្ញាឆ្នាំទៅ។ ពីរនាក់ក្នុង ចំណោមចំណាប់ ខ្មាំងទាំងបួននាក់នោះ គឺជាជន ជាតិកាណា ដាលោក John Ridsdel និង លោក Robert Hall ដែលត្រូវបានកាត់ ក្បាលប៉ុន្មានខែមក ហើយដោយ ក្រុមអាប៊ូ សាយ៉ាស (ASG) ។
ក្រុមអាប៊ូ សាយ៉ាស បានបង្កើត ឡើងនៅដើមទសវត្សរ៍ឆ្នាំ១ ៩៩០ ដោយក្រុមបះ បោររដ្ឋអ៊ីស្លាម ដែលជា ក្រុមភេរវក រមូស្លីមប្រតិ បត្តិការ ក្នុងតំបន់ភាគខាងត្បូងហ្វីលីពីន។ ពួកនេះគេដឹង ឭគ្រប់ៗគ្នាថាជា ក្រុមចាប់ ពង្រត់ បំផ្ទុះគ្រាប់បែក និងកាត់ក្បាល មនុស្សនៅភាគ ខាងត្បូងហ្វីលីពីន ជាច្រើន ទសវត្សរ៍មកហើយ។