ទីបំផុត ដោយមិនអាចទ្រាំទ្រនឹងស្ថានភាពជំងឺក្នុងវ័យជរាបាន លោកតាព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន បានទទួលអនិច្ចកម្មនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២១០៨ ហើយសាកសពលោកតាបានដឹកយកទៅតម្កល់នៅក្នុងវត្តបុទុមវត្តី រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកតាបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកព្យាបាលបានតែ៩ថ្ងៃប៉ុណ្ណោះ លោកតាក៏បានទទួលអនិច្ចកម្មទៅ។
គួរបញ្ជាក់ថា លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន យកចិត្តទុកដាក់ និងផ្តល់ការទំនុកបម្រុងជាប្រចាំ ហើយលោកតាតែងតែទទួលបាននូវមេដាយជាច្រើនផងដែរ ។
លោកតាភិរម្យ ប្រាជ្ញ ឈួន កើតនៅឆ្នាំ១៩៣៦ មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំខ្វាង ស្រុកទ្រាំង ខេត្តតាកែវ មានកូនចំនួន៥នាក់ (ប្រុសទាំងអស់) ហើយកូនប្រុសច្បងឈ្មោះ ប្រាជ្ញ ឆាត ជាអ្នកនៅមើលថែលោកតាជាង៣០ឆ្នាំមក៕