Tuesday, November 19, 2024
Homeតារាខ្មែរពេជ្រ សូលីកា លេចមុខជាថ្មី ស្អាតប្លែក

ពេជ្រ សូលីកា លេចមុខជាថ្មី ស្អាតប្លែក

ស្រីស្រស់តូចច្រឡឹង ពេជ្រ សូលីកា បានលេចមុខក្នុងកម្មវិធីសម្ពោធរឿង “បន្តោងឆ្នាំងដី” របស់ម្ចាស់ផលិតកម្មអ្នកនាងចន ច័ន្ទលក្ខិណា ដែលបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី14 ខែវិច្ឆិកា នោះ ដោយតារាចម្រៀងហង្សមាស រូបនេះ បានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយប្រធានសមាគមសិល្បករខ្មែរនេះ យ៉ាងស្និទ្ធស្នាល ដូចជាការឱបថើបគ្នា បើទោះជានាងមានវ័យក្មេងជាងអ្នកនាងចន ច័ន្ទលក្ខិណា ជាង10ឆ្នាំក៏ដោយ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ពេជ្រ សូលីកា បង្ហាញមុខសាជាថ្មីឡើងវិញ បន្ទាប់ពីនាងបានលាក់ខ្លួនជាង5ឆ្នាំនោះ ពេលនេះ តារាតូចច្រឡឹងរូបនេះ មិនមានកងអង្គរក្សតាមហែហមដូចពីមុនឡើយ គឺនាងអមដំណើរដោយជំនួយការស្រីម្នាក់ ហើយសូលីកា ហាក់ផ្អើលៗជាមួយអ្នកកាសែត និងមិនមានរាក់ទាក់ជាមួយតារាណា ក្រៅពីចន ច័ន្ទលក្ខិណា នោះឡើយ។

ដោយសារតែការបាត់មុខយូរពេក ហើយជាមួយការតែងខ្លួនមិនសូវឡូយឆាយដូចមុន និងពាក់វ៉ែនតាផងនោះ អ្នកដើរចង់បុកតារាហង្សមាស រូបនេះ តែមិនស្គាល់ឡើយ។ ប៉ុន្តែ មានតារាខ្លះនៅតែចាំថា នោះគឺជាស្រីស្អាតពេជ្រ សូលីកា អតីតាតារាចម្រៀង M ហើយពួកគេបានសរសើរថា នាងតូចតន់រូបនេះ នៅតែស្រស់ស្អាតដូចមុនដដែលទៀតផង។

ពេជ្រ សូលីកា ធ្លាប់ឡើងកូដហ៊ឺហាដល់កំពូលមិនចាញ់ជំទាវតូចឡើយ នៅពេលដែលរឿងស្នេហារបស់នាងជាមួយលោកផ្កាយ២ ត្រូវបានសាយភាយពេញផ្ទៃប្រទេស អំឡុងពេលដែលនាងច្រៀងនៅផលិតកម្ម M នោះ។

សូលីកា រស់នៅផ្ទះវីឡាតម្លៃជាង1លានដុល្លារ ក្បែរវិទ្យាល័យឥន្ទ្រទេវី ហើយនាងជិះរថយន្ត Lexus LS460 ពណ៌ទឹកសមុទ្រ តម្លៃ11ម៉ឺនដុល្លារ និងទៅណាមកណាមានកងអង្គរក្សតាមការពារឆ្វេងស្តាំជានិច្ច។ ប៉ុន្តែ អ្វីៗមិនទៀងទាត់នោះទេ ព្រោះតាមព័ត៌មានថា លោកធំផ្កាយ2នោះ មានចិញ្ចឹមស្រីស្នេហ៍ដល់ទៅ6នាក់ផ្សេងទៀត ទើបធ្វើឱ្យចំណងស្នេហ៍ខុសវ័យនេះបានរង្គោះរង្គើ កាលពីឆ្នាំ2017 ហើយរឿងដែល សូលីកា ប្រឈមការខ្មាសអៀនចំពោះមិត្តភក្តិនោះ គឺមានដំណឹងថា ស្រីស្អាតរូបនេះត្រូវបានលោកផ្កាយ2 ដកហូតទ្រព្យពីនាងអស់គ្មានសល់ ទាំងលុយ ឡាន និងវីឡា ទើបធ្វើឱ្យសូលីកា ត្រូវបង្ខំចិត្តវិលរកអាជីពចាស់វិញ តាមរយៈការស្តារមុខនៅហង្សមាស ជាលើកទី2 ក្រោយពេលដែលនាងត្រូវបានហង្សមាស បញ្ចប់តួនាទីនាងនៅហង្សមាស ទាំងចម្រូងសម្រាសម្តងរួចទៅហើយ កាលពីឆ្នាំមុន ដោយសារតែនាងកុងត្រាជាន់គ្នា ជាមួយផលិតកម្ម Rock។ ប៉ុន្តែពេលនេះ ហង្សមាស ទទួលយកសូលីកា មកដុសខាត់សមត្ថភាពសាជាថ្មីវិញ ហើយគ្រាន់តែលោកថៅកែផលិតកម្មធំនេះ មិនទាន់មានទំនុកចិត្តលើរូបនាង ព្រោះខ្លាចលេងបិទពួនដូចមុនទៀត ទើបហង្សមាស មិនទាន់ចេញបទចម្រៀងឱ្យសូលីកា នោះទេ គឺរុញនាងឱ្យទៅថតកុនជាមួយនីកូ តាមរយៈរឿង “អាពាហ៍ពិពាហ៍ចៃដន្យ”។

ប្រភពបានឱ្យដឹងថា តាមពិត សូលីកា ចង់ថតចម្រៀងនៅហង្សមាស ជាងថតកុន ដើម្បីជាការស្តារមុខមាត់ឡើងវិញ បន្ទាប់ពីនាងបាត់មុខជាច្រើនឆ្នាំនេះតែ ដោយសារហង្សមាស មានតារាច្រើនហើយ ទើបត្រូវតែរុញនាងឱ្យចូលថតកុនជាបណ្តោះអាសន្នសិន ដើម្បីតេស្តអ្នកចម្រៀងរូបនេះថា តើនាងពិតជាវិលត្រឡប់មកចូលសិល្បៈវិញយ៉ាងពេញទំហឹង ឬក៏ចូលលេងៗ ក្រោយបែកបាក់ស្នេហ៍?

អ្នកជំនាញសិល្បៈ បានលើកឡើងថា ប្រសិនបើហង្សមាស ចង់លើកពេជ្រ សូលីកា ឡើងវិញនោះ អ្នកដែលរងផលប៉ះពាល់ជាងគេ គឺតារាចម្រៀងលេងម៉ូដសក់ និងក្បាច់រាំ ទេព  បូព្រឹក្ស ព្រោះសូលីកា មិនមានចំណុចណាមួយក្រោមបូព្រឹក្ស នោះទេ ទាំងទឹកដមសំឡេង និងរូបសម្រស់ ហើយបើសិនជានាងចាប់ដៃគូជាមួយនីកូ ទៀត អំឡុងពេលដែលបូព្រឹក្ស កំពុងតែឯកោបាត់ដៃគូស្នេហាងួន ចាន់ដេវីត នោះ ច្បាស់ជាធ្វើឱ្យបូព្រឹក្ស ជួបបញ្ហាធំជាមិនខានឡើយ។

 

តាមព័ត៌មានបានឱ្យដឹងថា នៅពេលដែលពេជ្រ សូលីកា វិលរកឆ្នាំងចាស់នេះ មានតារាមួយចំនួន បាននាំគ្នាខ្សឹបខ្សៀវថា តារាវ័យក្មេងដែលធ្លាប់ឡើងហ៊ឺហាមិនចាញ់ជំទាវនេះ ធ្លាក់ខ្លួន ទើបវិលចូលសិល្បៈវិញ។ តែនៅពេលដែលសូលីកា ជិះរថយន្តទំនើប Range Rover 2016 តម្លៃដល់ជាង20ម៉ឺនដុល្លារ ទើបម្នាក់ៗភ្លឺភ្នែក។

ប្រភពបានឱ្យដឹងថា សូលីកា មានគូស្នេហ៍ថ្មីទៀត ហើយពេលនេះ គឺប្រុសនោះជាកូនអ្នកមានទ្រព្យតែអ្វីដែលចម្លែកនោះ គឺសូលីកា ដែលនៅតែមានសម្រស់នេះ ត្រូវបានអតីតគូស្នេហ៍លោកធំផ្កាយ2 បែរជាសុំផ្សះផ្សារស្នេហ៍ជាមួយនាងទៅវិញ៕

RELATED ARTICLES