Tuesday, November 19, 2024
Homeតារាខ្មែរពេជ្រ សោភា ឆេះដុំរឿងគេថា សក្កដា ក្បត់ចិត្ត

ពេជ្រ សោភា ឆេះដុំរឿងគេថា សក្កដា ក្បត់ចិត្ត

ពេជ្រ សោភា បានប្រតិកម្មឆេះដុំជាខ្លាំង នៅពេលដែលមានដំណឹងថា ពេលនេះ នាងសប្បាយរីករាយតែលើឆាកតន្ត្រីតែប៉ុណ្ណោះ តែមកដល់ផ្ទះវិញ ដេកបៀបទុក្ខស្នេហ៍តែម្នាក់ឯង ដោយសារសង្សារថ្មី ប្រុសក្មេងឆឹម សក្កដា បានលួចមានសង្សារថ្មី ជាស្រីក្មេងសាច់សខ្ចី នៅក្រោយខ្នងអ្នកមេម៉ាយរូបនេះទៀតផង។

ប្រភពបានឱ្យដឹងថា អ្វីដែលធ្វើឱ្យសោភា ក្តៅចិត្តរឿងសង្សារក្មេងនោះ ដោយសារតែលោកសក្កដា លួចទៅធ្វើខួបកណើតស្ងាត់ៗ ឱ្យសង្សារ ថ្មីហើយបង្ហោះរូបបញ្ឈឺចិត្តសោភា ឱ្យបានឃើញ។

ក្នុងជំនួបផ្ទាល​កា់លពីពេលថ្មីៗ ពេជ្រ សោភា និយាយដោយមិនសប្បាយចិត្តថា នាងពិតជាអាក់អន់ស្រពន់ចិត្តចំពោះដំណឹងទាំងនេះខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ ហើយយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឱ្យនាងនិងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តងបាន គេសប្បាយចិត្ត។

ម្ចាស់បទ “បីឆ្កែទៅ រាំ” រូបនេះ និយាយទាំងម៉ឺងម៉ាត់ថា “ខ្ញុំហួសចិត្តតែម្តង ព្រោះគាត់ទៅធ្វើខួបកំណើតឱ្យហ្នឹង អាសូរតែគ្នាធំអីមិនថាទេ គឺក្មេងនោះនៅតូចសោះ បែរជាថា សង្សារថ្មីសក្កដា ទៅវិញ។ និយាយទៅ ខ្ញុំមិនដឹងនិយាយថាម៉េចទេ តែពេលនេះ យល់ហើយ មកពីគេចង់ឱ្យខ្ញុំនិងគាត់បែកគ្នា ទើបគេនិយាយអ៊ីចឹង។ ខ្ញុំសូមប្រាប់ទៅវិញផងថា ទោះជាគេប្រឹងនិយាយយ៉ាងណា ក៏យើងមិនបែកគ្នាដែរ អ៊ីចឹងសូមនិយាយទៅទៀតមួយសេរីចុះ ហើយបើអ្នកកាសែតមិនជឿទេ ខ្ញុំអាចបង្ហាញឆាតរវាងខ្ញុំនិងសក្កដា ឱ្យមើលក៏បានដែរមិនខ្លាចទេ។ គេទៅណាក៏ប្រាប់គ្នាឱ្យដឹងដែរ ឆាតរកគ្នារាល់យប់មិនដែលខានម្តង តែបែរជាមានគេមកសង្ស័យថា រង្គោះរង្គើគ្នាអី ក្តៅតើ!”។

ពេជ្រ សោភា ពិតជាចង់លាងជម្រះមន្ទិលសង្ស័យថា “នាងនិងសង្សារថ្មី លោកឆឹម សក្កដា នោះ ប្រេះឆា ដោយនាងថែមទាំងបង្ហាញសារចំពោះសក្កដា បានឆាតមកនាងទៀតផង។ ប៉ុន្តែតាមរយៈសារនោះ គឺគ្រាន់តែសួរសុខទុក្ខគ្នាធម្មតាប៉ុណ្ណោះ មិនដូចគូសង្សារបង្ហាញពីភាពផ្អែមល្ហែមតាមរយៈសារស្នេហានោះឡើយ។

អ្វីដែលគូរឱ្យកត់សម្គាល់ផងដែរ គឺការសង្ស័យថា ពេជ្រ សោភា ប្រឈមការចែកផ្លូវគ្នាជាមួយឆឹម សក្កដា នេះ គឺចំពេលដែលអ្នកទាំង២ លែងបង្ហាញភាពផ្អែមល្ហែមដាក់គ្នាដូចមុនទៀត ហើយលែងទាំងបណ្តើរគ្នាទៅចូលរួមកម្មវិធីអ្នកសិល្បៈទៀតផង គឺពួកគេបែរជាដើរផ្សេងៗគ្នាទៅវិញ ទើបធ្វើឱ្យចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែមប្រែទៅជាសោះកក្រោះអស់រលីង។

អ្នកមេម៉ាយឡើងកូដនេះ  និយាយដោយមិនបង្អង់ថា “អ្នកណាចង់និយាយអី និយាយចុះ សំខាន់យើងទាំង២ ដឹងចិត្តគ្នាច្បាស់។ ខ្ញុំចង់តែសួរអ្នកដែលថា ម៉េចលែងបណ្តើរគ្នាដូចមុនអ៊ីចឹង “តើអ្នកណាគិតតែមានពេល ទំនេរនៅជាប់គ្នារហូតអី?” ខ្ញុំនិងគាត់រវល់រៀងៗខ្លួន ខ្ញុំជាប់ច្រៀងគាត់ជាប់ថតកុនអីដែរ អ៊ីចឹងទៅមានពេលឯណាទៅណា ក៏បណ្តើរគ្នាដែរទៅលោក? ដូចខ្ញុំថា អ៊ីចឹងសារគេទាក់ទងគ្នារាល់ថ្ងៃ មានអីប្រែប្រួល មានកាន់តែយល់ចិត្តផង បានត្រូវ។ ប្រឈមការបែកបាក់អី បើគ្នាទៅណា ក៏ប្រាប់ដែរហ្នឹង?”។

បើទោះជាពេជ្រ សោភា បញ្ជាក់ច្បាស់ៗថា “ចំណងស្នេហារវាងនាង  និងប្រុសក្មេងឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលក៏ដោយ តែនៅពេលដែល សួរថា ពេលណាទើបនាងដឹកដៃសក្កដា ចូលរោងការនោះ តារាហង្សមាសរូបនេះ  បែរជាថា គ្មានគម្រោងរៀបការឆាប់ៗទៅវិញ។

គួរបញ្ជាក់ថា ពេជ្រ សោភា បានរងបរាជ័យស្នេហា២លើកមកហើយ  គឺនាងបានបែកបាក់ អតីតគូដណ្តឹងនៅអាមេរិក និងបានលែងលះប្តី លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ បន្ទាប់ពីនាងបានរៀបការកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥។ តារាចម្រៀងលែងប្តីឡើងកូដពេជ្រ សោភា នៅតែមានជំនឿយ៉ាងមុតមាំថា ស្នេហាថ្មីនាងពេលនេះ នឹងមិនដើរជាន់ដានចាស់ឡើយ  ខណៈដែលមហាជនភាគច្រើននៅតែយល់ថា  ចំណងស្នេហាពេជ្រ សោភា និងឆឹម សក្កដា ជាស្នេហ៍ “ក្លែងក្លាយ”៕

RELATED ARTICLES